រោងចក្រមួយចំនួនកំពុងសម្រុកមកដាក់ ពាក្យបង្កើតរោងចក្រ និងវិនិយោគនៅកម្ពុជាវិញជាបន្តបន្ទាប់ បន្ទាប់ពីប្រធានាធិបតីអាមេរិកថ្មីលុបចោលកិច្ចព្រមព្រៀង TPP នេះបើតាម facebook លោកHeng Sokk Kung
បណ្តារោងចក្រមួយចំនួនដែលបានដកខ្លួនចេញពីប្រទេសកម្ពុជា
កន្លងមកបានខកខ្លួនជាខ្លាំង ហើយបាននិងកំពុងសម្រុកមកដាក់ ពាក្យបង្កើតរោងចក្រ និងវិនិយោគនៅកម្ពុជាវិញជាបន្តបន្ទាប់ បន្ទាប់ពីប្រធានាធិបតីអាមេរិកថ្មីលុបចោលកិច្ចព្រមព្រៀង TPP
ប្រកាសអំពីគម្រោងនៃការដកខ្លួនថយរបស់សហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មអន្តរទ្វីប (Trans-Pacific Partnership-TPP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្ម TTIP (Trans-Atlantic Trade and Investment Partnership) ដែលផ្តើមគំនិតបង្កើតឡើងដោយអតីតប្រធានាធិបតី Barack Obama ។ លោក Donald Trump ធ្លាប់បានប្រកាសឲ្យដឹងតាំងពីពេលមុនស្បថចូលកាន់តំណែងជាប្រធានាធិបតីទី៤៥របស់សហរដ្ឋអាមេរិកថា កិច្ចព្រមព្រៀងពាណិជ្ជកម្ម TPP គឺជាសោកនាដកម្មរបស់អាមេរិក ហើយជំនួសមកវិញនូវកិច្ចព្រមព្រៀង TPP គឺលោកសន្យាថា នឹងបង្កើនពាណិជ្ជកម្មទ្វេភាគី ដើម្បីផ្តល់ការងារធ្វើដល់ពលរដ្ឋអាមេរិក ។ លើសពីនេះ ក្រោយពេលបានឡើងកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិកភ្លាម លោក Donald Trump បានប្រកាសឲ្យដឹងទៀតថា អាមេរិកនឹងចាត់វិធានការក្តៅទៅលើភាគីប្រទេសណាដែលបំពានកិច្ចព្រមព្រៀងពាណិជ្ជកម្ម ធ្វើឲ្យប៉ះពាល់ដល់ការងាររបស់ពលរដ្ឋអាមេរិក ដែលការប្រកាសដូច្នេះត្រូវបានគេសន្និដ្ឋានថា គឺសំដៅទៅលើប្រទេសចិនជាសំខាន់តែម្តង ៕
EmoticonEmoticon