ប្រែដោយSles Matlyn
យន្តហោះចម្បាំងឈ្មោះ "សត្វឥន្ទ្រី" ប្រភេទថ្មីទំនើបរបស់ប្រទេស អារ៉ាប៊ី សាអ៊ូទី "Boeing F15 – SA"
យោងព័ត៌មានផ្លូវការ " SPA" ថ្ងៃទី ២៣ មករា ២០១៧
នៅថ្ងៃពុធខាងមុខនឹងបានឃើញយន្តហោះចម្បាំងប្រភេទ "Boeing F15 – SA" នៅលើេផ្ទៃមេឃនៃប្រទេស អារ៉ាប៊ី សាអ៊ូទី ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ស្តេច សាល់ម៉ាន ព្រះមហាក្សត្រនៃប្រទេស អារ៉ាប៊ី សាអ៊ូទី ។
យោងកិច្ចព្រមព្រៀងជាមួយអាមេរិកឆ្នាំ ២០១២ ដែលបានចែងអំពីការទិញយន្តហោះចម្បាំងចំនួន ៨៤គ្រឿង ប្រភេទ "Boeing F15 – SA" ដែលចាត់ទុកថា ជាយន្តហោះចម្បាំងដែលមហាទំនើបបំផុតក្នុងពិភពលោក ដែលមានបំពាក់ឧបករណ៍កម្រិតខ្ពស់នៅក្នុងសង្គ្រាមអេឡិចត្រូនិក, និងធ្វើប្រតិបត្តិការបច្ចេកវិទ្យាឌីជីថល ដែលអាចផ្ទុកអាវុធធម្មតា ឬអាវុធទំនើប ។
លក្ខណសម្បត្តិនៃយន្តហោះ "សត្វឥន្ទ្រី" ប្រភេទ "Boeing F15 – SA" មានដូចជា ៖
១-ល្បឿនលឿនរហូតដល់ ៣០០០គីឡូមែត្រក្នុង១ម៉ោង
២-ប្រព័ន្ធរ៉ាដាកំរិតខ្ពស់បំផុត មិនថាស្ថិតនៅលើដី ឬលើអាកាស ដែលធ្វើឲ្យសត្រូវមានការពិបាកក្នុងការរំខាន ។
៣-មានលទ្ធភាពខ្លាំងក្នុងការវាយប្រហារពីចម្ងាយ
៤-ប្រព័ន្ធអេឡិចត្រូនិកទំនើបដែលអាចដឹងពីកន្លែងសត្រូវ និងមានប្រព័ន្ធប្រឆាំងនឹងគ្រាប់មីស៊ីលពីចម្ងាយ ។
៥-កំណត់ទីតាំង និងការបញ្ជាបាញ់តាមរយៈមួកសុវត្ថិភាពរបស់អ្នកបើក ។
៦-អាចបំពាក់គ្រាប់បែក និងគ្រាប់មីសីល ចំនួន ១៨គ្រាប់ និង ១៦គ្រាប់មីសីលសំរាប់វាយប្រហារតាមអាកាស ។
ក្នុងន័យនេះព្រះអង្គម្ចាស់រាជទាយាទទី២ ដែលជាឧបនាយករដ្ឋមន្រ្តីទី២ និងជារដ្ឋមន្រ្តីការពារជាតិ បានបញ្ជាក់ថា ៖
« ព្រះរាជាណាចក្រ អារ៉ាប៊ី សាអ៊ូទី មានយន្តហោះប្រភេទទំនើបនេះ ដើម្បីការពារដែនដីរបស់ខ្លួន ជាពិសេសការពារទីក្រុង " ម៉ាក្កាហ និង ម៉ាទីណាស់ " និងការពារផលប្រយោជន៍ជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ច និងការថែរក្សាសន្តិសុខ និងស្ថេរភាព ដើម្បីធានាឱ្យបាននូវសន្តិភាពក្នុងតំបន់ទាំងមូល » ។
Tuesday, January 24, 2017
យន្តហោះចម្បាំងប្រភេទថ្មីទំនើបរបស់ប្រទេសArabic Boeing F15-SA
Artikel Terkait
Subscribe to:
Post Comments (Atom)
EmoticonEmoticon