Wednesday, January 18, 2017

មានអគ្គីភ័យនៅសង្កាត់បឹងកេងកង៣ខណ្ឌចំការមនថ្ងៃទី១៧ខែមករាឆ្នាំ២០១៧

Tags

Page របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ដូចខាងក្រោមនេះថា

មានអគ្គីភ័យនៅសង្កាត់បឹងកេងកង៣ខណ្ឌចំការមនថ្ងៃទី១៧ខែមករាឆ្នាំ២០១៧
រាជធានីភ្នំពេញ-នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង១៦និង១០នាទី មានអគ្គីភ័យ ១កន្លែងកើតឡើងនៅផ្ទះល្វែងជាន់ទី១ លេខ61E1 ផ្ផ្លូវ95 ក្រុមទី14 ភូមិ8 សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ម្ចាស់ឈ្មោះ នរោត្តម ពុទ្ធពង្ស ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរនិស្សិត មូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គីសនី ខូចខាត  ឆេះសម្លៀកបំពាក់ សៀវភៅ នឹងសម្ភារប្រើប្រាស់ប្រចាំថ្ងៃអស់មួយចំនួន។
ក្រោយទទួលបានព័ត៌មានទាន់ហេតុការណ៍ភ្លាម រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញទៅពន្លត់ចំនួន ០៣ គ្រឿង ប្រើប្រាស់ទឹកអស់ ០៣ រថយន្តស្មើនឹង ១២ ម៉ែត្រគូប ហើយបានពន្លត់ចប់សព្វ គ្រប់នៅម៉ោង១៦ និង៣៥នាទី នាថ្ងៃខែឆ្នាំដដែល ដោយមិនបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែខាងនិងពុំមានមនុស្សរងរបួស ឬស្លាប់ឡើយ៕


EmoticonEmoticon