Friday, January 27, 2017

ករណីលួចម៉ូតូមិនបានសម្រេចដោយម្ចាស់ឃើញទាន់

Tags

Page របស់ ស្នងការដ្ឋាននាគបាសរាជធានីភ្នំពេញបានបញ្ជាក់ថាមាន

ករណីលួចម៉ូតូ នៅប៉ុស្តិ៍បឹងកេងកងទី២
​-នៅថ្ងៃទី ២៧/០១/២០១៧ វេលាម៉ោង០២.៣០នាទីរំលងអាធ្រាត្រ មានករណីលួចម៉ូតូ (មិនបានសំរេច) កើតឡើងនៅចំណុចមុខផ្ទះលេខ ១០០Z ផ្លូវលេខ៣០៤ ក្រុម៣៩ ភូមិ៥ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ, ជនរងគ្រោះឈ្មោះ គង់ បូនីន ភេទ ប្រុស អាយុ ២៨ ឆ្នាំ ខ្មែរ មុខរបរ អ្នកកាន់ស្តុក ស្នាក់នៅផ្ទះលេខH12
មហាវិថីព្រះនរោត្តម ភូមិ ៩ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
​ជនសង្ស័យឈ្មោះ ហ៊ាន ប៉ក់ ភេទ ប្រុស អាយុ ២៦ ឆ្នាំ ខ្មែរ មុខរបរ កម្មកររោងចក្រទឹកកក ស្នាក់នៅ រោងចក្រទឹកកក ផ្ទះគ្មានលេខ ផ្លូវ ២៨៨ ភូមិ ២ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន ។
វត្ថុតាងដកហូត ៖ ម៉ូតូ ០១ គ្រឿង ម៉ាក ហុងដា MSX 125 ពណ៌ក្រហម សេរីឆ្នាំ ២០១៤ ពាក់ស្លាកលេខ 1CW-6002 ភ្នំពេញ លេខតួ 5129716 លេខម៉ាស៊ីន 0129716 ( របស់ជនរងគ្រោះ ប្រគល់ជូនម្ចាស់វិញ ) ។
រឿងហេតុ ៖ មុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូចេញពីផ្ទះទៅមើល អីវ៉ាន់របស់ក្រុមហ៊ុន នៅម្តុំផ្សារអូឡាំពិក រួចក៏ហួសមកលេខប្អូននៅ ផ្ទះជួលម្តុំ សាលាព្រះអង្គអេង ហើយបានទុកម៉ូតូ នៅមុខផ្ទះ ដោយ ចាក់សោរ ក ហើយចូលទៅក្នុងផ្ទះបាត់ ។ លុះដល់ម៉ោង ០២.៣០ អាធ្រាត្រ ជនសង្ស័យខាងលើ ធ្វើសកម្មភាពលួចម៉ូតូជនរងគ្រោះ ពេលនោះត្រូវបានជនរងគ្រោះ ឮសំលេងប្លែក បានចេញពីក្នុងផ្ទះ ក៏ឃើញជនសង្ស័យ កំពុងបណ្តើរម៉ូតូចេញ ក៏ស្ទុះទៅឃាត់ខ្លួនជនសង្ស័យ យកមកប្រគល់អោយសមត្ថកិច្ច ។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួន នៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿង ។


EmoticonEmoticon