Thursday, January 26, 2017

ករណីគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯងមួយដែលបង្កដោយរថយន្តកុងទីន័របើកក្នុងល្បឿនលឿនហើយស្របពេលមកដល់រង្វង់មូល

Tags

ព័ត៌មានទទួលបានពីfacebook

រថយន្តកុងទីន័របើកលឿនចាក់គួក្រឡាប់ផ្អើលនៅរង្វង់មូលគល់ស្ពានអ្នកលឿង តៃកុងត្រូវឃាត់ខ្លួន
(ព្រៃវែង)៖
ករណីគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯងមួយដែលបង្កដោយរថយន្តកុងទីន័របើកក្នុងល្បឿនលឿនហើយស្របពេលមកដល់រង្វង់មូលផងនោះបានបួងចង្កូតបណ្ដាលឲ្យក្រឡាប់បះជើងនៅនិងជញ្ចើមផ្លូវ តែមិនបណ្ដាលឲ្យគ្រោះថ្នាក់ដល់នាក់ដ៏ទៃឡើយ
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង 3និង45នាទីរសៀលថ្ងៃទី 26 01 2017 លើកំណាត់ផ្លូវជាតិលេខ1ត្រង់ចំណុចរង្វង់មូលជិតគល់ស្ពានអ្នកលឿង ស្ថិតនៅភូមិ1 ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ
រថយន្តកុងទីន័រ ដឹកអង្ក ក្បាលព័ណស
ទូរ ព័ណខៀវ ពាក់ស្លាកលេខ
ភ្នំពេញ3D 7487 បើកបរក្នុងទិសដៅពីព្រៃវែងទៅភ្នំពេញតាម ផ្លូវជាតិលេខ11វង់ឡើងរង្វង់មូលគល់ស្ពានអ្នកលឿងក្នុងល្បឿនលឿនគួរសម ពេលមកដល់ចំណុចកើតហេតុតៃកុងរថយន្តក៏បានបួងចង្កូតកាច់តាមរង្វង់មូលបណ្ដាលឲ្យ ក្រឡាប់ទៅជញ្ចើមផ្លូវខាងជើង ប៉ះគូទរថយន្តតាស៊ី កាមម៉ារី ព័ណស្លែពាក់ស្លាកលេខភ្នំពេញ2C8884 ដែលចតស្ងៀមរង់ចាំហៅម៉ូយដឹកនាក់ដំណើរ ធ្វើឲ្យមនុស្សនៅក្នុងរថយន្តចំនួន2នាក់ភ័យស្ទើគាំងបេះដូងនិង ខូចខាតប៉ែកខាងក្រោយនៃរថយន្តកាមម៉ារីនោះ
ឯរថយន្តកុងទីន័រ ខូចខាតស្ទើទាំងស្រុង ខណៈរមួលតួនិងទូរ
និងខូចផ្លូវកៅស៊ូប្រហែល5mខណៈមន្ត្រីជុំនាញលើកឡើងថា ខាងក្រសួងសាធារណៈការនិងដឹកជញ្ជូន បានចុះមកពិនិត្យរាល់ការខូចខាតខាងលើនេះ
ប្រភពបន្តថា នៅក្រោយពេលកើតហេតុតៃកុងរថយន្តកាមម៉ារី បានហក់ទៅចាប់តៃកុងរថយន្តកុងទីន័រ ជាប់និងបានប្រគល់ឲ្យសមត្ថកិច្ច

លោក សេង ពន្លក អធិការស្រុកពាមរក៍ បានឲ្យដឹងថា ករណីនេះមិនបណ្ដាលឲ្យរងគ្រោះដល់អាយុជីវិតមនុស្សឡើយគឺគ្រាន់តែខូចខាតទ្រព្យសម្បត្តិបុគ្គលនិងសម្បត្តិសាធារណៈដូចជាផ្លូវ រថយន្ត
ហើយតៃកុងរថយន្តខាងលើត្រូវបានឃាត់ខ្លួនមានមាន ឈ្មោះ ប៉ាត បុត្រា ភេទប្រុសអាយុ27ឆ្នាំមានទីលំនៅ ភូមិបាគូ ឃុំបាគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានបើករថយន្តកុងទីន័ររបស់ ក្រុម MSC បណ្ដាលឲ្យក្រឡាប់បែបនេះ
មូលហេតុ គឺមកពីតៃកុងបើកបរខ្វះការប្រុងប្រយត្ន័
នៅក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅសម្រួលចរាចរណ៍ និងធ្វើការវាស់វែងម្រម៉ូលវត្ថុតាងយកទៅរក្សាទុកនៅអធិការរដ្ឋាននគរបានស្រុក ដើម្បីរង់ចាំដោះស្រាយតាមនិតិវិធី៕ ដោយសហការី


EmoticonEmoticon