Showing posts with label healthy. Show all posts
Showing posts with label healthy. Show all posts

Tuesday, March 7, 2017

ដើមប្រម៉ោយដំរី ជួយព្យាបាលជំងឺល្ហិតល្ហៃ អ្នកមិនឃ្លានបាយ បញ្ហាក្រពះពោះវៀន


#ដើមប្រម៉ោយដំរី ជួយព្យាបាលជំងឺល្ហិតល្ហៃ អ្នកមិនឃ្លានបាយ
បញ្ហាក្រពះពោះវៀន ជួយអ្នកស្គមឲ្យឡើងគីឡូ
រម្ងាប់ប្រទាលត្រអាក ក្តៅក្នុង បង្ក្រាបពិសបូសធំៗ
ជួយស៊ែរ ចែកគ្នាដឹងផង
* ព្យាបាល៖
កបចំពោះអ្នក មិនឃ្លានបាយ ខ្សោយ ល្ហិតល្ហៃ ជម្ងឺរ៉ាំរៃ ទាស់ មិនដឹងមុខ គេងមិនសូវបាន រដូវមកមិនទៀង បញ្ហាក្រពះ ឬពោះវៀន។
* វិធីប្រើ៖
១. ប្រើដើម និងស្លឹក លាងឲ្យស្អាត បុកពូតយកទឹកមួយស្លាព្រាបាយ លាយទឹកដូងមួយកែវ (ត្រងយកកាកចេញ) មុនហូបអាហារ១៥នាទី (ហាមប្រើលើស)។
២. ដាក់ហាលដើម និងស្លឹកហាលក្នុងម្លប់ឲ្យស្ងួត ប្រមាណ ១៥ក្រាម ដាំទឹកហូប កន្លះកែវតូចមុនបាយ។

#រម្ងាប់ប្រទាលត្រអាក៖ ឆុងស្លឹក និងមែកខ្ចីៗហាលក្នុងម្លប់ឲ្យស្ងួត ផឹកដើម្បីរម្ងាប់ប្រទាលត្រអាក ក្រហាយស្បែក។
#ជំនួយឲ្យធាត់៖ ហាលស្ងួតមួយក្តាប់ដៃដាំទឹកញាំ១ថ្ងៃជាង២លីត្រនឹងជំនួយឲ្យឆាប់មានសាច់។
#បង្ក្រាបបូសធំៗ៖ យកបី ឬបួនដើមមកបុកលាយនឹងពងមាន់ស្រែយកអាក្រហមចេញភក់ៗរួចបិតចំពីលើបូស១ថ្ងៃ៤-៥ដងវានឹងរលាយទៅវិញបាត់ឈឺ។
#ព្យាបាលពិសលើស្បែក ដំបៅ កន្ទួលរលាកក្តៅក្រហាយ ពងចេញទឹក យកស្លឹកនឹងមែក ឬធាងបុក ប្រើបិតបំពោកលើ
* ហាលអោយស្ងួតកិនជាម្សៅ កំរិតពី 3-6gm ឬស្ងោរផឹកជាទឹក 200-400ml សំរាប់ព្យាបាល
ជំងឺរលាកតំរងនោម។ ហើមសើរស្បែក ដំនិងបិទ កន្លែងហើម ហាមប្រើចំពោះអ្នកជំងឺរលាកថ្លើម។ (ប្រភពៈ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ ២០០៦)
* ប្រយ័ត្ន៖ សូមកុំប្រើជាមួយថ្នាំពេទ្យ ហាមស្ត្រីមានផ្ទៃពោះប្រើ។ បើកម្លាំងខ្សោយពេកបន្ថយបរិមាណប្រើឲ្យតិច ព្រោះប្រើច្រើនពេកអាចមានអាការៈពុលក្អួតបាន។
ប្រភពអត្ថបទ៖ ដកស្រង់ពីហ្វេសប៊ុក និងបងប្អូនក្នុងហ្វេសប៊ុកដែលធ្លាប់ប្រើទទួលបានផល សម្រាប់បងប្អូនទុកជាការស្វែងយល់
*** សូមពិនិត្យ និងពិគ្រោះជាមួយពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។
សម្រួលដោយ៖ អ៊ាង សុផល្លែត

Wednesday, March 1, 2017

រកឃើញវិធីព្យាបាលជំងឺទឹកនោមផ្អែមហើយដោយមិនចាំបាច់ត្រូវចំណាយលុយមួយរៀលនោះទេ» រុក្ខជាតិ ៦ មុខដែលអាចជួយព្យាបាលជំងឺទឹកនោមផ្អែម

សូមជួយ share ដល់អ្នកដែលកើតជំងឺនេះបានដឹងផង!
#រកឃើញវិធីព្យាបាលជំងឺទឹកនោមផ្អែមហើយដោយមិនចាំបាច់ត្រូវចំណាយលុយមួយរៀលនោះទេ»
រុក្ខជាតិ ៦ មុខដែលអាចជួយព្យាបាលជំងឺទឹកនោមផ្អែម

*វិធីធ្វើ និងប្រើប្រាស់៖
១-ជាតិអន្ធិលនៃរុក្ខជាតិប្រទាលកន្ទុយក្រពើ
ជាតិអន្ធិលថ្មីៗនៃប្រទាលកន្ទុយក្រពើ ត្រូវបានចាត់ទុកថា ជាវិធីព្យាបាលនៅផ្ទះមានគុណប្រយោជន៍បំផុត។ ជាតិអន្ធិលនៃប្រទាលកន្ទុយក្រពើមានតម្លៃខាងសុខភាពច្រើន និងល្អវិសេសសម្រាប់ព្យាបាលជំងឺទឹកនោមផ្អែម។
គេត្រូវការៈ ស្លឹកប្រទាលកន្ទុយក្រពើ និងម្សៅរមៀត។
វិធីធ្វើៈ កាត់ស្លឹកប្រទាលកន្ទុយក្រពើ ហើយយកជាតិអន្ធិលស្រស់ៗចេញពីវា។ បន្ទាប់មកលាយជាមួយម្សៅរមៀតក្នុងបរិមាណស្មើគ្នាជាមួយជាតិអន្ធិល ហើយផ្សំជាល្បាយខាប់។
របៀបប្រើៈ ញ៉ាំល្បាយនេះរាល់ថ្ងៃ មុនពេលទទួលទានអាហារ។ ល្បាយនេះ មានប្រសិទ្ធភាពអស្ចារ្យ លើអ្នកជំងឺទឹកនោមផ្អែម ព្រោះវាគ្រប់គ្រងកម្រិតជាតិស្ករក្នុងកម្រិតគួរឲ្យកត់សម្គាល់។
២-ស្លឹកល្វា
ស្លឹកល្វាត្រូវក៏ត្រូវបានចាត់ទុកជាថ្នាំកែរោគប្រចាំគ្រួសារប្រកបដោយប្រសិទ្ធភាពសម្រាប់ជំងឺទឹកនោមផ្អែមដែរ។ ថ្នាំកែរោគនេះត្រូវបានអ្នកជំងឺទឹកនោមផ្អែមជាច្រើនប្រើ ព្រោះវាផ្តល់លទ្ធផលដ៏ប្រសើរ។ ស្លឹកល្វាមានគុណសម្បត្តិប្រឆាំងជំងឺទឹកនោមផ្អែម ដែលជួយកាត់បន្ថយកម្រិតជាតិស្ករក្នុងចំនួនច្រើន។
គេត្រូវការៈ ស្លឹកល្វា ទឹកមួយកែវ
វិធីធ្វើៈ យកស្លឹកល្វា ១-២ សន្លឹកហើយដាំវាឲ្យពុះពី ១០ ទៅ១៥ នាទីក្នុងទឹកមួយកែវ។ បន្ទាប់ពីដាំពុះច្រោះយកសូលុយស្យុងនោះ។
របៀបប្រើៈ ផឹកសូលុយស្យុងនោះ ដូចទឹកតែក្តៅ។ ផឹកសូលុយស្យុងនោះយ៉ាងតិចពីរទៅបីដងក្នុងមួយថ្ងៃ ជាទៀងទាត់ដើម្បីបានលទ្ធផលល្អប្រសើរ។ សូលុយស្យុងស្លឹកល្វានេះកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាមនិងធ្វើឲ្យជំងឺទឹកនោមផ្អែមស្ថិតក្រោមការគ្រប់គ្រង។
៣-ទឹកផ្លែម្រះ
ទឹកផ្លែម្រះគឺជាថ្នាំកែរោគធម្មជាតិមានប្រសិទ្ធភាពខ្ពស់សម្រាប់ជំងឺទឹកផ្អែម ព្រោះវាគ្រប់គ្រងនិងព្យាបាលទឹកនោមផ្អែមដោយសារប្រសិទ្ធភាព ក្នុងការបញ្ចុះជាតិស្ករនៅក្នុងឈាមរបស់វា។ វារក្សាការរំលាយជាតិស្ករ ក្នុងរាងកាយ និងរក្សាកម្រិតជាតិស្ករ ឲ្យនៅក្រោមការគ្រប់គ្រង។
គេត្រូវការៈ សាច់ម្រះគ្មានគ្រាប់ ឧបករណ៍គាប និងទឹកបន្តិច។
វិធីធ្វើៈ យកគ្រាប់ចេញពីផ្លែម្រះ ២-៣ ហើយប្រើឧបករណ៍គាបយកទឹកស្រស់។ បន្ថែមទឹកបន្តិចទៅក្នុងទឹកម្រេះ រួចកូរឲ្យសប់។
របៀបប្រើៈ ផឹកទឹកម្រះស្រស់ៗ នេះរាល់ព្រឹកនៅ ពេលក្រពះទទេ។ បើសិនអ្នកអនុវត្តថ្នាំកែរោគនេះនៅផ្ទះជាប្រចាំសម្រាប់រយៈពេលពីរខែបន្ទាប់មកអ្នកនឹងអាចគ្រប់គ្រងជំងឺទឹកនោមផ្អែមក្នុងកម្រិតដ៏ធំ។
៤-ខ្ទឹមស
ខ្ទឹមស គឺជាថ្នាំកែរោគនៅផ្ទះដ៏មានប្រយោជន៍បំផុតមួយមុខទៀត សម្រាប់ជំងឺទឹកនោមផ្អែម។ ខ្ទឹមស នេះមានគុណប្រយោជន៍ខាងការព្យាបាលយ៉ាងច្រើន ដែលមានផលប្រយោជន៍យ៉ាងច្រើនសម្រាប់ព្យាបាលជំងឺទឹកនោមផ្អែម។
គេត្រូវការៈ ខ្ទឹមស។
វិធីធ្វើៈ យកខ្ទឹមសស្រស់ ៣ ទៅ ៤ ក្រាមហើយដំឬបុកវាឲ្យម៉ដ្ឋ។
របៀបប្រើៈ ញ៉ាំខ្ទឹមសម៉ដ្ឋស្រស់ៗ ឆៅនេះរាល់ថ្ងៃរយៈពេលប្រមាណជាមួយខែដើម្បីទទួលបាននូវលទ្ធផលគាប់ចិត្ត។ ខ្ទឹមសឆៅនេះដើរតួដូចជាឱសថមួយ ដើម្បីកាត់បន្ថយកម្រិត ជាតិស្ករក្នុងឈាមខ្ពស់ និងព្យាបាលជំងឺទឹកនោមផ្អែមទាំងស្រុង។ ខ្ទឹមស ត្រូវបានចាត់ទុកជាថ្នាំកែរោគនៅផ្ទះល្អបំផុតមួយបែបសម្រាប់ជំងឺទឹកនោមផ្អែម។
៥- ពោតបារាំង
ពោតបារាំង ត្រូវបានចាត់ទុកជា ថ្នាំកែរោគនៅផ្ទះដ៏ប្រសើរបំផុតមួយទៀតសម្រាប់ជំងឺទឹកផ្អែម។ បន្លែមួយនេះគឺសម្បូរទៅដោយជាតិសរសៃ ងាយរលាយ និងវិសេសវិសាលបំផុតសម្រាប់ព្យាបាលជំងឺទឹកនោមផ្អែម។ វាក៏អាចជួយពន្យឺតការស្រូបយកជាតិស្ករចេញពីពោះវៀន។
គេត្រូវការៈ ផ្លែពោតបារាំង និងទឹកមួយកែវ។
វិធីធ្វើៈ ពុះជាពីរនូវផ្លែពោតបារាំងប្រមាណពីរផ្លែ រួចត្រាំទឹកមួយយប់នៅក្នុងទឹកមួយកែវ។
របៀបប្រើៈ នៅពេលព្រឹក ច្រោះទឹកនោះ ហើយពិសាវាពេលក្រពះទទេ។ អនុវត្តវិធីព្យាបាលនៅផ្ទះនេះរយៈពេលមួយខែ អ្នកទទួលបានលទ្ធផលដ៏គាប់ប្រសើរសម្រាប់អ្នកមានរោគទឹកនោមផ្អែម។
៦-ជីរក្រហម (ជីរនាងវង)
ជីរក្រហម គឺជារុក្ខជាតិឱសថមួយ ដែលគេប្រើតាំងពីសម័យបុរាណមកដើម្បីព្យាបាលជំងឺផ្សេងៗជាច្រើនមុខ។ ជីរក្រហម ដើរតួជាថ្នាំកែរោគនៅផ្ទះដ៏ប្រពៃសម្រាប់ជំងឺទឹកនោមផ្អែម។ អ្នកអាចផឹកទឹកជីរក្រហមឬស្លឹកវាស្រស់ៗទំពាក៏បានព្រោះវិធីទាំងពីរនេះសុទ្ធតែជាថ្នាំកែរោគដ៏ល្អសម្រាប់ជំងឺទឹកនោមផ្អែម។
គេត្រូវការៈ ស្លឹកជីរក្រហម។
វិធីធ្វើៈ យកស្លឹកជីរក្រហមរួចច្របាច់យកទឹកស្រស់។
របៀបប្រើៈ ផឹកទឹកជីរក្រហមដែលបានច្របាច់ស្រស់ៗនេះយ៉ាងតិចពីរដងមួយថ្ងៃជាទៀងទាត់ដើម្បីទទួលបានលទ្ធផលល្អបំផុត។ ពិសាទឹកជីរក្រហមជាទៀងទាត់ នឹងនាំមកនូវការកាត់បន្ថយដ៏ច្រើននូវកម្រិតជាតិស្ករនៅក្នុងឈាម និងព្យាបាលជំងឺទឹកនោមផ្អែមទាំងស្រុង។ ថ្នាំកែរោគនៅផ្ទះនេះ គឺជាថ្មាំកែរោគបុរាណ មានប្រសិទ្ធភាពបំផុតមួយ ដែលបាននាំមកនូវលទ្ធផលអស្ចារ្យចំពោះអ្នកជំងឺទឹកនោមផ្អែមភាគច្រើនបំផុត។
*** សូមពិនិត្យ និងពិគ្រោះជាមួយពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។
ដកស្រង់អត្ថបទ៖ Post Khmer

Monday, February 27, 2017

ស្លឹក ត្រចៀកក្រាញ់ពម្យាបាលដំបៅក្រពះទប់ស្កាត់ជំងឺមហារីកជំងឺលើសឈា

ស្លឹក ត្រចៀកក្រាញ់ពម្យាបាលដំបៅក្រពះទប់ស្កាត់ជំងឺមហារីកជំងឺលើសឈា

ចង់បន្ថយ ចង់បំប៉នខួរក្បាល ចង់ព្យាបាលដំបៅក្រពះ
បំប៉នបេះដូងខ្សោយ បង្កើនការចងចាំ ទប់ស្កាត់ជំងឺមហារីក
☞☞ ខាងក្រោមនេះជាប្រយោជន៍ដ៏អស្ចារ្យរបស់ស្លឹក ត្រចៀកក្រាញ់

* វិធីធ្វើ៖
- គួរយកទាំងឬស ទាំង ដើម ទាំងស្លឹក ដែលបរិបូណ៌ដោយសារធាតុ
សំខាន់ៗ
- ស្លឹកត្រចៀកក្រាញ់ហាន់ ប្រមាណមួយក្តាប់ដៃល្មម
- ទឹកឆ្អិនត្រជាក់ កន្លះលីត្រ
- ទឹកស្ករខាប់រំងាស់ដាក់ស្លឹកតើយ (សម្រាប់អ្នកមិនចូលចិត្តក្លិន
ស្លឹកត្រចៀកក្រាញ់)
- ចាក់ស្លឹកត្រចៀកក្រាញ់ និងទឹកឆ្អិន ចូលម៉ាស៊ីនក្រឡុក រហូតម៉ដ្ឋ រួចច្រោះនឹងស្បៃ
យកកាកចេញ
- ចាក់ដាក់កែវ ថែមទឹកស្ករខាប់ចូល តាមចំណូលជាការស្រេច។ អាច ញ៉ាំភ្លាម ដាក់ដុំទឹកកកចូល ឬក្លាស្សេ មិនគួរទុកយូរលើស ២ថ្ងៃទេ៕
- កាកស្លឹកត្រចៀកក្រាញ់ សល់ពីចម្រោះ គួររក្សាទុកម្តុំ
ប្រើលាបលើមុខ ដងខ្លួន ដៃ ជើង អាចជួយថែរក្សាស្បែក ឲ្យទន់រលោងល្អ។
*អត្ថប្រយោជន៍ផ្សេងទៀត
-បំប៉នភ្នែក
-បំប៉នកម្លាំង
-បំប៉នបេះដូងខ្សោយ
-ឈឺក
-គ្រាំក្នុង
-ឃាត់ឈាម
-ដំបៅក្រពះ
-សម្ពាធឈាមខ្ពស់
-សម្រួលនោមទាស់
-ទប់ស្កាត់ជំងឺវង្វេងវង្វាន់មនុស្សចាស់
-បង្កើនការចងចាំ
-ជំនួយការរលាកថ្លើម
-បន្ថយភាពជ្រីវជ្រួញ ជួយអោយក្មេងជាងវ័យ
-ទប់ស្កាត់ជំងឺមហារីក
-បន្ថយស្ត្រេស .....៕
អត្ថបទ៖ The Memories

Friday, February 10, 2017

ទឹកពោតបារាំងទប់ស្កាត់ជំងឺទឹកនោមផ្អែម និង ផ្សះដំបៅក្រពះ ពោះវៀន លើសឈាម និងជំងឺតម្រងនោម បង្កើតគ្រាប់ឈាមក្រហម ជួយចែកគ្នាដឹងផង

☞ របៀបធ្វើទឹកពោតបារាំងដើម្បីទប់ស្កាត់ជំងឺទឹកនោមផ្អែម
ផ្សះដំបៅក្រពះ ពោះវៀន លើសឈាម និងជំងឺតម្រងនោម បង្កើតគ្រាប់ឈាមក្រហម
ជួយចែកគ្នាដឹងផង

*វិធីធ្វើ៖
- យក ពោតបារាំង ស្រស់ចំនួនពីរ រួចកាត់ចុងទាំងសងខាងចេញ
- បន្ទាប់មកដាក់ត្រាំនៅក្នុងទឹកមួយកែវធំ រួចទុកត្រាំរយៈពេល១យប់
- ទទួលទានភេសជ្ជៈនេះក្នុងពេលព្រឹកនៅពេលពោះទទេ ៣០នាទី មុនទទួលទានអាហារពេលព្រឹកនេះ។
- អនុវត្តបែបនេះរយៈពេល ៧ថ្ងៃ ជាប់គ្នាដើម្បីសម្អាតជាតិពុលក្នុងតម្រងនោមរបស់អ្នក និងបង្កើនតួនាទីរបស់វាបានល្អ។
២ ជួយព្យាបាលរោគក្រពះ ពោះវៀនដោយសារពោតបារាំងមានជាតិរំអិលជាច្រើន ( Pectin និង Gum )
ដែលអាចជួយផ្សះដំបៅក្រពះ និងពោះវៀនមិនឲ្យរាលដាលខ្លាំង។
៣ បំប៉នទារកក្នុងគ៌ត , បង្កើតគ្រាប់ឈាមក្រហម
៤ សម្អាតជាតិពុល ជាតិស្រវឹងចេញពីរាងកាយយើង
៥ - ជួយបង្កើនកោសិការឈាម ជួយប្រឆាំងជម្ងឺមហារីក កាត់បន្ថយការជ្រៀតចូលនៃជម្ងឺហឺត
៦ ការពារជម្ងឺមហារីក លើសឈាម និងជួយបំប៉នថ្លើមផងដែរ
៧ កាត់បន្ថយជាតិស្ករក្នុងឈាម និងជួយគ្រប់គ្រងជាតិស្ករដល់ អ្នកដែលកើតជម្ងឺទឹកនោមផ្អែម។
បើយើងពិសាវាជាប្រចាំ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាពយើង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

Monday, January 30, 2017

ពិតជាអស្ចារ្យណាស់ ផ្ទីថ្ម ជាឱសមានប្រសិទ្ធភាពគួរឲ្យភ្ញាក់ផ្អើល ជួយការពារពីមហារីក ទល់លាមក ខ្សោយបេះដូង ឲ្យរដូវមកទៀងទាត់

ពិតជាអស្ចារ្យណាស់ ផ្ទីថ្ម ជាឱសមានប្រសិទ្ធភាពគួរឲ្យភ្ញាក់ផ្អើល
ជួយការពារពីមហារីក ទល់លាមក ខ្សោយបេះដូង ឲ្យរដូវមកទៀងទាត់
ជំងឺភ្លេចភ្លាំង បិតបូស កើតពិស ជំនួយ និងការពារថ្លើម
ជួយស៊ែរចែកគ្នាដឹងផង!

☞ ការព្យាបាលៈ រុក្ខជាតិទាំងមូលហាលឲ្យស្ងួតធ្វើម្សៅ គេប្រើសំរាប់ព្យាបាលរោគឈឺបំពង់ក និងអាចសំលាប់
ផ្សិតបាន។ ឬសស្ងួតស្ងោរផឹក សំរាប់ឲ្យរដូវមកទៀងទាត់។ បើផឹកលើសកំរិតអាចធ្វើអោយរលូតកូន។ ការស្រាវ
ជ្រាវថ្មីៗនេះបានរកឃើញថា រុក្ខជាតិជាឱសថជំនួយនិង ការពារថ្លើមយ៉ាងល្អ។
☞  ការព្យាបាលៈ ទល់លាមក គ្រុនក្តៅ យករុក្ខជាតិទាំងមូល កាត់ឫសចេញ ស្ងោរធ្វើជាបន្លែហូប។
កម្រិតប្រើហាលស្ងួត១៥-៣០ក្រាមដាំទឹក១លីត្រហូប។
ប្រភពៈ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ ២០០៦
*** ហាមប្រើចំពោះស្រ្តីមានផ្ទៃពោះអាចធ្វើអោយរលូតកូនបាន

លើសពីនេះវាសំបូរទៅដោយសារជាតិខ្លាញ់អូមេហ្គា3 ដែលអាចជាបន្លែជំនួសសាច់ត្រីសម្រាប់អ្នកបួសបានផងដែរ។
☞  ការព្យាបាលៈ កើតពិស បូស យកដើមស្លឹកបុកបិទ។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
វីដេអូពី Your Health