Wednesday, January 25, 2017

សៀង វាសនាដែលគេចោទថាជាឃាតករ បានសួរលោក តេងវិសាល ថាហ៊ុនទូចនិងទូចសាវុធឲ្យខ្ញុំសារភាពថាបាញ់សម្លាប់ អ៊ឹង ម៉េងជឺ ហើយឲ្យខ្ញុំទទួលលុយ ២ម៉ឺនដុល្លារពីប្រពន្ធ អ៊ឹង ម៉េងជឺ តើលោក តេង វិសាល បានដឹងអត់

Tags

រឿងឃាតកម្មដែលសម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ នៅពុំទាន់បិទបញ្ចប់នៅឡើយទេដោយពេលនេះសៀង វាសនាដែលតុលាការរកឃើញថា ជាខ្មាន់កាំភ្លើងបានអោយជួបផ្ទាល់ជាមួយលោក តេង វិសាលដែល ជាអនុប្រធានការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ ផងដែរ
នៅពេញមួយថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧នៅក្នុង សាលាដំបូងរាជធានីភ្នំពេញ។

ដោយការឆ្លើយឆ្លងក្នុងតុលាការមានដូចតទៅ
ឈ្មោះ សៀង វាសនា បានសួរទៅលោក តេង វិសាល ថា តើលោកវាយខ្ញុំនិងលី សៅ ដើម្បីអ្វី? លោក តេង វិសាល ឆ្លើយថា ពុំបានវាយទេ។ ឈ្មោះ សៀង វាសនា សួរថា លោកបានបញ្ជាកូនចៅវាយខ្ញុំនិងលី សៅទេ ? លោក តេង វិសាល ឆ្លើយថា ពុំបានបញ្ជាឲ្យវាយទេ ។ ឈ្មោះ សៀង វាសនា សួរថា ស្គាល់ហ៊ុន ទូច ឬទេ? លោក តេង វិសាល ឆ្លើយថា ស្គាល់ពេលចូលបំភ្លឺនៅប៉ូលិស។

ឈ្មោះ សៀង វាសនា បានសួរទៀតថា ហ៊ុន ទូច និងទូច សាវុធ " ឲ្យខ្ញុំសារភាពថាបាញ់សម្លាប់ អ៊ឹង ម៉េងជឺ ហើយឲ្យខ្ញុំទទួលលុយ ២ម៉ឺនដុល្លារពីប្រពន្ធ អ៊ឹង ម៉េងជឺ តើលោក តេង វិសាល បានដឹងអត់? លោក តេង វិសាល ឆ្លើយថា ពុំបានដឹងទេ។

នៅក្នុងរឿងក្ដីនេះលោកថោងសារ៉ាត់ត្រូវបានតុលាការចោទប្រកាន់ពីបទផ្ដើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន តាមមាត្រា២០០ និង ២៨ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តកាលពីថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០១៤នៅក្នុងសង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន។ បទល្មើសនេះ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ៕



EmoticonEmoticon

:)
:(
hihi
:-)
:D
=D
:-d
;(
;-(
@-)
:o
:>)
(o)
:p
:-?
(p)
:-s
8-)
:-t
:-b
b-(
(y)
x-)
(h)