Wednesday, February 1, 2017

ឃាត់ខ្លួនបុរសម្នាក់ពីបទលួចនិងឆក់ធ្វើឱ្យជនរងគ្រោះម្នាក់ដួលmoto

Tags

-អធិការដ្ឋាននគរបាលខណ្ឌទួលគោក ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ជាក់ស្តែង ពីបទលួច( ឆក់កាបូបបណ្តាលឱ្យជនរងគ្រោះដួលម៉ូតូរង របួស) កើតហេតុក្នុងមូលដ្ឋានសង្កាត់បឹងកក់ទី២

នេះបើតាមpage របស់ស្នងការដ្ឋាននាគបាសរាជធានីភ្នំពេញ

-នៅថ្ងៃទី៣១-០១ ឆ្នាំ២០១៧ វេលាម៉ោង ០៨:១៥ នាទី កំលាំងល្បាត របស់នគរបាលប៉ុស្តិរដ្ឋបាលបឹងកក់ទី២ ខណ្ឌទួលគោក នៃអធិការដ្ឋាន នគរបាលខណ្ឌទួលគោក,បានឃាត់ខ្លួនជនសង្ស័យ០១នាក់ ជាក់ស្តែង ពីបទលួច ( ឆក់កាបូបបណ្តាល ឱ្យជនរងគ្រោះដួលម៉ូតូ រងរបួស ) នៅ ចំណុចផ្លូវលេខ ៥៦៦ កែងផ្លូវលេខ៣១៣ ក្រុម៣០ ភូមិ៧ សង្កាត់បឹង កក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

+បង្កដោយជនសង្ស័យឈ្មោះ ផាន សុភារិទ្ធ ហៅ រិទ្ធ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះពុំចាំលេខ ផ្លូវលេខ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
+ជនរងគ្រោះឈ្មោះ ជឹម សំណាង ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្ឋលិកអង្គការNew Funding Model ស្នាក់នៅផ្ទះលេខ២៦៨ ផ្លូវលេខ ៥៩៨ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ +វត្ថុតាងដែលបានចាប់យក ៖ កាបូនស្ពាយពណ៌ខ្មៅ មួយម៉ាក Micheal kors ដែលក្នុងនោះមានកូនកាបូប ពណ៌ស ម៉ាកChanel ,ប្រាក់រៀល ចំនួន ៤០៥,០០០៛ , ទូរស័ព្ទដៃ០១គ្រឿង ម៉ាកNokia 105 ស៊ីមលេខ 089 708957 , ប័ណ្ណសម្គាស់ម៉ូតូ០១សន្លឹក , អត្តសញ្ញាណប័ណ្ណខ្មែរ ០១សន្លឹក និងកាត ATM ធនាគារអេស៊ីលីដា ០១សន្លឹក ( បានប្រគល់ ឱ្យជនរងគ្រោះវិញ ) ។ +ដំណើររឿងហេតុ ៖ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ ២០១៧ វេលាម៉ោងប្រហែល០៨:១៥នាទី ជនរងគ្រោះ ជិះម៉ូតូ ម៉ាក Suzuki Smash ពណ៌ក្រហម-ខ្មៅ ពាក់ស្លាកលេខកណ្តាល1I-2320 មកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យ០៤នាក់ ជិះម៉ូតូ ម៉ាក Honda C125 ពណ៌ខ្មៅ ស៊េរី2017, ពីរគ្រឿង តាមជនរងគ្រោះពី ក្រោយក្នុងទិសដៅស្របគ្នាពីលិចទៅកើត ហើយធ្វើសកម្ម ភាពឆក់
យកកាបូបដែលជនរងគ្រោះកំពុងស្ពាយបានសម្រេច បណ្តាលឱ្យ ជនរងគ្រោះដួលម៉ូតូរងរបួសបាតដៃទាំងសង ចំណែកម៉ូតូរបស់ ជនសង្ស័យបានដួលដែរ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យ ០១នាក់ និងយកកាបូបជនរងគ្រោះបានមកវិញ ចំណែកបក្ខពួកជន សង្ស័យ០៣នាក់ បានជិះម៉ូតូគេចខ្លួនបាត់ ។ បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌ ទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលា ដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ។


EmoticonEmoticon