Thursday, January 26, 2017

Pheap bo ឆ្លើយតបទៅនិងអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាន់ណា

Tags

Video  2015 ពេលចាប់អាក្បាលធំ

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាន់ណា បានថ្លែងប្រាប់ ថា ចោរប្លន់ប្រដាប់ អាវុធបាញ់សម្លាប់បុរសម្នាក់នៅជិតផ្សារសុវណ្ណាទើបចាប់ខ្លួនបាននោះ ធ្លាប់បានតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ ៨ឆ្នាំកាលពីពីរឆ្នាំមុន តែទណ្ឌិតរូបនេះ បានលួចរត់គេចខ្លួននៅពេលមន្រ្តីពន្ធនាគារនាំទៅព្យាបាលជំងឺហើយក៏បានចេញ ដីការឲ្យតាមចាប់ខ្លួនជាថ្មីផងដែរ។ លោក លី សុវណ្ណា បានបញ្ជាក់ទៀតថា មិនមានការឃុបឃិតណាមួយក្នុងការ ដោះលែងជនល្មើសរូបនេះ ដូចការចោទប្រកាន់របស់មន្រ្តី នគរបាលឈ្មោះ ទូច បុភាព នោះឡើយ។
ការចេញមកប្រតិកម្ម និងច្រានចោលការចោទប្រកាន់របស់លោក លី សុផាន់ណា បានធ្វើឡើងភ្លាមៗ បន្ទាប់ពីមន្រ្តី នគរបាល ទូច បូភាព បានចោទប្រកាន់ថា ក្រុមចោរប្លន់ប្រដាប់អាវុធ ដែលគេចាប់បញ្ជូនទៅតុលាការដោយផ្ទាល់ដៃរូបនេះ បានរួចខ្លួនវិញ ព្រោះតែមានការរៀបចំសំណុំរឿងដោះលែងពីមន្រ្តីតុលាការ។
លោកpheap bo បានឆ្លើយក្នុងfacebook របស់ខ្លួនវិញ្ញជា
ខ្ញុំយល់ព្រមសុំទោសជាសាធារណះបើសិនជាមានរឿងដូច្នោះមែន ក៏ប៉ុន្តែហេតុអីមិនមានការផ្សព្វផ្សាយជូនដំណឹងនៅពេលដែលជនល្មើសរត់គេចចេញពីពន្ធនាគារដោយមូលហេតុអ្វីឬល្បិចកលផ្សេងៗរបស់ឧក្រិដ្ឋជន ជូនជាដំណឹងដល់ស្ថាបន័ពាក់ពន្ធ័ធ្វើការតាមជំនាញ ឬប្រជាពលរដ្ឋអោយមានការប្រុងប្រយត្ន័ខ្ពស់ ការងាររដ្ឋបាលគេធ្វើតាមឋានានុក្រម និងមានរចនាសម្ពន្ធ័ត្រឹមត្រូវល្អណាស់   ។ ហើយខ្ញុំក៏នៅតែនិយាយដដែលៗថា ខ្ញុំស្អប់ពពួកមន្រ្តីគ្រាប់ល្ពៅដែលបំផ្លាញស្តេច  ។ប្រជាពលរដ្ឋសាមញ្ញក៏មានសិទ្ធិរារាំងហាមឃាត់ ឬក៏ឃាត់ខ្លួនជនបង្កបទល្មើសណាមួយជាក់ស្តែង រួចបញ្ជូនទៅកាន់សមត្ថកិច្ចដែលនៅក្បែរខ្លួនបំផុត  ។ ហើយខ្ញុំក៏មិនមែនជាជនកំសាក ក្នុងការគេចវេសពីកាតព្វកិច្ច ឬការបំភ្លឺផ្សេងៗដែរ មិនមែននិយាយហើយ មិនហ៊ានទទួលស្គាល់សំដីខ្លួនឯងដូចជាកូនក្មេងបៀមដៃដែរ អ្វីដែលមនុស្សខ្លាចបំផុតគឺវិប្បដិសារី  ការបាត់បងកិត្តិយស និង រស់ដោយគ្មានគុណធម៌ សូមអរគុណ ។


EmoticonEmoticon