#ខ្លោចចិត្តណាស់ ! កុមារជនជាតិស៊ីរីជាច្រើនបានស្លាប់យ៉ាងវេទនាដោយសារតែការវាយប្រហារដែលគេសង្ស័យថាដោយអាវុធគីមី
នេះបើតាមpage របស់Cambodia Muslim media center
យ៉ាងហោចណាស់មានមនុស្ស 72 នាក់រួមទាំងកុមារ 11 នាក់ត្រូវបានសម្លាប់ក្នុងក្រុង Khan Sheikhun នៃខេត្ត Idlib នាថ្ងៃអង្គារនេះ នេះបើយោងតាមអង្គការសង្គមវេជ្ជសាស្រ្តអាមេរិចស៊ីរី (Sams)។ ក្រុមចម្រុះជាតិស៊ីរី ដែលជាក្រុមប្រឆាំងរដ្ឋាភិបាលបាននិយាយថា ឧស្ម័នមួយប្រភេទត្រូវបានទាហានរដ្ឋាភិបាលប្រើនៅក្នុងការវាយប្រ
ហារទៅតំបន់មួយដែលកាន់កាប់ដោយក្រុមឧទ្ទាមប្រឆាំង ។
ទាហានរដ្ឋាភិបាលស៊ីរីបានច្រានចោលចំពោះការចោទ
ប្រកាន់នេះ ដោយបានថ្លែងថា ទាហានរដ្ឋាភិបាលមិន
បានប្រើប្រាស់អាវុធគីមីនៅក្នុងការវាយប្រហារលើក្រុង Khan Sheikhun នោះទេ។នេះបើតាមសារព័ត៌មាន Aljazeera.
សង្រ្គាមស៊ីរី អូសបន្លាយពេលជាង៦ឆ្នាំមកនេះ បានផ្ដាច់យកអាយុជីវិតប្រជាជនស៊ីរីច្រើនជាង ២៥០,០០០នាក់ និងជិត ០៥លាននាក់រត់ចេញទៅក្រៅប្រទេស ហើយ០៦លាននាក់បានផ្លាស់ប្ដូរទីលំនៅនៅក្នុងប្រទេស៕
EmoticonEmoticon