Thursday, March 30, 2017

មី​យ៉ាន់​ម៉ា មិន​អនុញ្ញាត​ឲ្យ​​អង្គការសហប្រជាជាតិសើបអង្កេត​លើ​ការ​សម្លាប់រង្គាល​ជន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា ក្រោម​ស្នាដៃ​របស់​កម្លាំង​សមត្ថកិច្ច​មី​យ៉ាន់​ម៉ា​ឡើយ​

Tags

មី​យ៉ាន់​ម៉ា មិន​អនុញ្ញាត​ឲ្យ​​អង្គការសហប្រជាជាតិសើបអង្កេត​លើ​ការ​សម្លាប់រង្គាល​ជន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា ក្រោម​ស្នាដៃ​របស់​កម្លាំង​សមត្ថកិច្ច​មី​យ៉ាន់​ម៉ា​ឡើយ​

នេះបើតាមpage របស់Cambodia Muslim media center

ក្រសួងការបរទេស​មី​យ៉ាន់​ម៉ា ដែលមាន​លោកស្រី អ៊ុង​សាន ស៊ូ​ជី ជា​រដ្ឋមន្ត្រី បានប្រកាសថា ខ្លូន​មិន​អនុញ្ញាត​ឲ្យ​មានការ​ស៊ើបអង្កេត​ស្វែងរក​ការពិត​របស់​អង្គការសហប្រជាជាតិ​លើ​ការ​ធ្វើទុក្ខបុកម្នេញ​លើ​ជន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា ក្រោម​ស្នាដៃ​របស់​កម្លាំង​សមត្ថកិច្ច​មី​យ៉ាន់​ម៉ា​ឡើយ​។ មី​យ៉ាន់​ម៉ា និយាយថា ការស៊ើបអង្កេត នឹងធ្វើ​ឲ្យ​បញ្ហា​កាន់​ធ្ងន់ធ្ងរ ហើយ​មួយទៀត​នោះ ខ្លួន​ក៏បាន​បង្កើត​គណៈកម្មកា​រ​ស៊ើបអង្កេត​លើ​បញ្ហា​រួចហើយ​ដែរ​។​

ក្នុង​កិច្ចប្រជុំ​របស់ខ្លួន ក្រុមប្រឹក្សា​សិទ្ធិ​អង្គការសហប្រជាជាតិ បានសម្រេច​កាលពី​ថ្ងៃទី​២៤ ខែមីនា បញ្ជូន​ក្រុម​បេសកកម្ម​ស៊ើបអង្កេត​រក​ការពិតជា​បន្ទាន់​ទៅកាន់​រដ្ឋ​អាស៊ីអាគ្នេយ៍​មួយ​នេះ ដើម្បី​បញ្ជាក់ថា​ពិតជា​មាន​ករណី​បំពាន​របស់​កងទ័ព​មី​យ៉ាន់​ម៉ា​។ បេសកកម្ម​នេះ នឹង​ផ្ដោតលើ​ការចោទប្រកាន់​លើ​ប៉ូលិស និង​ទាហាន​មី​យ៉ាន់​ម៉ា ដែល​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យា់ង​និយាយថា បាន​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​ដូចជា​ការរំលោភ​សិទ្ធិមនុស្ស បំពាន​ផ្លូវភេទ ដុត​ផ្ទះសម្បែង និង​សម្លាប់​មនុស្ស​ជាដើម​។ ​នេះបើយោងតាមការផ្សាយរបស់សារព័ត៌មាន Thmey thmey ៕


EmoticonEmoticon