ករណី ប្រើអំពើហិង្សាដោយ ចេតនា មានស្ថានទំងន់ទោសនេះបើតាមpage ស្នងការដ្ឋាននាគបាសរាជធានីភ្នំពេញ
អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ,ស្តីពីករណី ប្រើអំពើហិង្សាដោយ ចេតនា មានស្ថានទំងន់ទោស (ប្រើដាវកាប់ឲ្យរបួសធ្ងន់) នៅថ្ងៃទី០៤- ០២-២០១៧វេលាម៉ោង០០និង៤០នាទីអាធ្រាត្រ, នៅមុខផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិអូរអណ្តូង១ សង្កាត់ ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានី
ភ្នំពេញ។
* ឃាត់ខ្លួនជនសង្ស័យ០២នាក់,ជាអ្នកបង្ក ៖
+ជនសង្ស័យទី១ ឈ្មេាះង្វៀង យុាំងតេវ ភេទប្រុស អាយុ ២៤ឆ្នាំ ជន ជាតិវៀតណាម មុខរបរគ្មាន ស្នាក់នៅភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។
+ជនសង្ស័យទី២ ឈ្មេាះជៀង យ៉ារុំ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅផ្ទះលេខT3 ភូមិអូរអណ្តូង១ សង្កាត់ ព្រែកប្រា ខណ្ឌច្បារអំពៅ។
-ជនរងគ្រេាះឈ្មេាះអុី សុខទី ភេទប្រុស អាយុ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងជួសជុលម៉ូតូ ស្នាក់នៅផ្ទះលេខ៤៧ ផ្លូវ១០៥ សង្កាត់បឹង កេងកង២ ខណ្ឌចំការមន ។
#ហេតុការណ៍ : មុនពេលកើតហេតុ ជនសង្ស័យ ឈ្មោះង្វៀង យាំុងតេវ បានជួបនិងជនរងគ្រោះ រួចក៏ឈ្លោះប្រកែកគ្នា ពេលនោះជនរងគ្រោះ វាយជនសង្ស័យចំមុខមួយដៃ រួចជនសង្ស័យក៏ទៅផ្ទះយកដាវ រួចហៅ ជនសង្សយ័ឈ្មោះជៀង យ៉ារុំ ឲ្យឌុបមករកជនរងគ្រោះ ឃើញនៅ ចំណុចកើតហេតុខាងលើ ជនសង្សយ័ឈ្មោះង្វៀង យាំុងតេវ ក៏ចុះ ពីលើម៉ូតូទៅកាប់ជនរងគ្រោះបណ្តាលឲ្យរបួស ដាច់ម្រាមដៃឆ្វេង១ និងត្រូវខ្នងដេរ១៣ថ្នេរ រួចជនសង្សយ័រត់ឡើងជិះម៉ូតូនាំគ្នាគេចខ្លួន ។ លុះដល់មឭោង១៧និង៣០នាទីថ្ងៃដដែល ក្រុមគ្រួសារជនរងគ្រោះ ឃើញជនសង្សយ័ទាំង០២នាក់ នៅភូមិកើតហេតុខាងលើ ក៏ឃាត់ខ្លួនប្រគល់ឲ្យប៉ុស្ត៍ព្រែកប្រា ។
-បច្ចុប្បន្នជនសង្ស័យ ឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរ បាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមនីតិវិធី។
EmoticonEmoticon