Tuesday, February 7, 2017

ឃាត ខ្លួនជនសង្ស័យ ពីបទហិង្សាដោយចេតនា

Tags

ឃាត ខ្លួនជនសង្ស័យ ពីបទហិង្សាដោយចេតនា

នេះបើតាមpage ស្នងការដ្ឋាននាគបាសរាជធានីភ្នំពេញ
ឃាត ខ្លួនជនសង្ស័យម្នាក់ ពីបទហិង្សាដោយចេតនា
( ទំនាស់យក កូនសោរចាក់បណ្តាលឱ្យរបួស ) កើតហេតុនៅសង្កាត់ ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក ។ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង១៣:០០ នាទី កំលាំងនគរបាលប៉ុស្តិរដ្ឋបាលផ្សារដេប៉ូទី៣ នៃ អធិការដ្ឋាននគរ បាលខណ្ឌទួលគោក, បានឃាត់ខ្លួនជនសង្ស័យ០១នាក់ជាក់ស្តែង ពីបទប្រើអំពើហិង្សាដោយចេតនា ( ទំនាស់ចាក់បណ្តាលឱ្យរបួស ) ប្រព្រឹត្តនៅចំណុចមុខខារ៉ាអូខេលេនឌី ដែលមានទីតាំងផ្លូវលេខ១២២ ក្រុមទី២១ ភូមិ៥ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ

-បង្កដោយជនសង្ស័យឈ្មោះផន ស្រីលីន ភេទស្រី អាយុ ៣៣ឆ្នាំ ជន ជាតិខ្មែរ មុខរបរ កាត់ដេរ ស្នាក់នៅផ្ទះជួល លេខ៨៦អឺ១ ផ្លូវលេខ១២៨ ហ្សេត ក្រុម២១ ភូមិ៥ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានី ភ្នំពេញ។
ជនរងគ្រោះឈ្មោះ ថៃ ធារ៉ា ហៅ ម៉ី ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ទឹកក្រឡុក ស្នាក់នៅផ្ទះលេខ ៤៦១ ផ្លូវលេខ១២៨ ភូមិ៨ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ ( របួសក្បាល ខាងស្តាំ និង ក្រោមភ្នែកខាងស្តាំ ) ។
-ដំណើររឿងហេតុ ៖ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០១៦ ជនសង្ស័យ បានធ្វើមេតុងទីន ដោយមានសមាជិកលេងទាំងអស់៥៣នាក់ ក្នុងមួយ ក្បាល ៣០$ ដេញរៀងរាល់ ៥ថ្ងៃម្តង ជនរងគ្រោះបានចុះឈ្មោះ លេង ពីរក្បាល ដោយឱ្យបងឈ្មោះ ថៃ សុធារី ហៅ ម៉ារី ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ជាអ្នកលេង ជំនួស ( ជនរងគ្រោះ និងជនសង្ស័យពុំដែលស្គាល់គ្នា ទេ ) រហូតដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ ២០១៧ ជនរងគ្រោះដេញបានមួយក្បាល ត្រូវប្រមូលលុយបានចំនួន ១.៤៧០$ តែជនសង្ស័យពុំព្រមឱ្យលុយ ទើបនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ ២០១៧ វេលាម៉ោងប្រហែល០១រសៀល ជនរងគ្រោះ និងជនសង្ស័យ បានណាត់ជួបគ្នាដើម្បី និយាយរឿងនេះ ពេលនោះជនសង្ស័យបាន និយាយថា មូលហេតុដែលខ្លួនមិនឱ្យលុយនេះ ព្រោះចង់កាត់កងលុយ ជាមួយឈ្មោះ ម៉ៅ ដែលបានមកលេងតុងទីន តាមរយៈឈ្មោះ ថៃ សុធារី ហៅ ម៉ារី ជាអ្នកធានា នៅជំពាក់លុយតុងទីន ចំនួន ២.០៥០$ ពេលនោះជនរងគ្រោះប្រាប់ថាជារឿងផ្សេងគ្នា ព្រោះឈ្មោះ ម៉ៅ លេង ក្បាល ៥០$ ជនសង្ស័យបានឡើងម៉ូតូបំរុងជិះចេញ តែជនរងគ្រោះ បានចាប់ទាញម៉ូតូ ក៏កើតមានការប្រតាយប្រតប់គ្នា ពេលនោះជន សង្ស័យបានដកសោរម៉ូតូមកចាក់ជនរងគ្រោះ បណ្តាលឱ្យរបួសក្បាល និងក្រោមភ្នែកខាងស្តាំ ពេលនោះសមត្ថកិច្ចបានហៅ មកសាកសួរ និងឃាត់ខ្លួន ។ បច្ចុប្បន្នជនសង្ស័យកពុងឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងតាម ផ្លូវច្បាប់ ៕


EmoticonEmoticon