ឃាត់ខ្លួនជនសង្ស័យ០១នាក់ជាក់ស្តែង ពីបទប្រើហិង្សា ដោយចេតនា មានស្ថានទម្ងន់ទោស
នេះបើតាមpage ស្នងការដ្ឋាននាគបាសរាជធានីភ្នំពេញ
សមត្ថកិច្ចខណ្ឌទួលគោកឃាត់ខ្លួនជនសង្ស័យ០១នាក់ជាក់ស្តែង ករណីប្រើហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ( ទំនាស់គប់នឹង ដុំថ្ម បណ្តាលឱ្យរបួស ) នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង ២១:00 នាទី កំលាំងល្បាតប៉ុស្តិ របស់អធិការដ្ឋាននគរបាលខណ្ឌ ទួលគោក បានឃាត់ខ្លួនជនសង្ស័យ០១នាក់ជាក់ស្តែង ពីបទប្រើហិង្សា ដោយចេតនា មានស្ថានទម្ងន់ទោស ( ទំនាស់គប់នឹងដុំថ្ម បណ្តាល ឱ្យរបួស ) នៅចំណុចមុខផ្ទះលេខ២១៥ ផ្លូវលេខ១៥០ ក្រុមទី២៧ ភូមិ១០ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជបធានីភ្នំពេញ ។
+បង្កដោយជនសង្ស័យឈ្មោះស៊ឹង សោធន ហៅ ធន ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវហាណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ +បានយកដុំថ្មគប់លើជនរងគ្រោះឈ្មោះ ព្រំ ចាន់រ៉ន ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ ២១៥ ផ្លូវលេខ ១៥០ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួល គោក រាជធានីភ្នំពេញ ( របួស ក្បាលផ្នែកខាងក្រោយ ដេរចំនួន០៤ថ្នេរ ) ។ +វត្ថុតាងដែលបានដកហូតយកម៉ូតូពីរគ្រឿងម៉ាក Honda C125 ស៊េរី2017 គ្មាន ស្លាកលេខ និងម៉ូតូម៉ាក Suzuki Nex ពណ៌ស ។
៙ដំណើររឿងហេតុ ៖ នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ ត្រឡប់មកពីជូនបងទៅផ្ទះនៅ ក្រោយមន្ទីរពេទ្យព្រះកុសុមៈ ពេល មកដល់ផ្ទះ ស្រាប់ តែក្រុមជនសង្ស័យមានគ្នាប្រហែលជាង១០នាក់ ជិះ ម៉ូតូប្រហែល០៩គ្រឿង បានឈប់ម៉ូតូយកដុំថ្មគប់ជនរងគ្រោះ -ពេលនោះបងថ្លៃរបស់ជនរងគ្រោះឈ្មោះ សឿន ចាន់សុទ្ធ ភេទប្រុស អាយុ ២៤ឆ្នាំ បានបើករថយន្តម៉ាក Toyota Lexus ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AM-5257 មកដល់ បានបើករថយន្តបំបែក ហ្វូងជនសង្ស័យ ពេលនោះក្រុមជនសង្ស័យបានរត់គេចខ្លួន ដោយ ផ្តួលម៉ូតូចោល០២គ្រឿងនៅកន្លែងកើតហេតុ ហើយជនរងគ្រោះឈ្មោះ ព្រំ ចាន់រ៉ន មានការរងរបួសក្បាលផ្នែកខាងក្រោយ ត្រូវបងប្អូនបញ្ជូន ទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ពេលទៅដល់ មន្ទីរពេទ្យ បាន ជួបក្រុមជនសង្ស័យនៅទីនោះ បានស្ទុះមកវាយជនរងគ្រោះ ពេល នោះមានការអន្តរាគមន៍ ពីសន្តិសុខមន្ទីរពេទ្យ និងកំលាំងល្បាតប៉ុស្តិ ឃាត់ខ្លួនបានជនសង្ស័យ០១នាក់ឈ្មោះ ស៊ឹង សោធន់ ចំណែកជន សង្ស័យ០១នាក់ទៀតឈ្មោះ ស៊ឹង វិសុទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ ជន ជាតិខ្មែរ បានព្យាយាមរត់គេចខ្លួន ក៏ត្រូវប្រជាពលរដ្ឋ ព្រួតវាយ បណ្តាលឱ្យរបួស និងសន្លប់បាត់ស្មារតី កំពុងសង្រ្គោះនៅមន្ទីរពេទ្យ
ព្រះកុសុមៈ ។ បច្ចុប្បន្នជនសង្ស័យឈ្មោះ ស៊ឹង សោធន កំពុងឃាត់ ជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បី សាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ។
EmoticonEmoticon