ថ្ងៃនេះ page របស់ស្នងការនគរបាលខេត្តបាត់ដំបងបានចេញសេចក្ដីណែនាំអំពីការប្រើអំពូលLED មានពន្លឺខ្លាំងនិងអំពូលLaser។
ការណែនាំនេះបានធ្វើអោយមានអ្នកចូលcomments ជាច្រើនមិនពេញចិត្ត។
ការណែនាំនេះបានធ្វើអោយមានអ្នកចូលcomments ជាច្រើនមិនពេញចិត្ត។
ខាងក្រោម នេះជាការណែនាំរបស់page ស្នងការនគរបាលខេត្តបាត់ដំបង
សូមជំរាបជូនថាយានយន្ត ដែលប្រើអំពូលLaser ឬ LED មានពន្លឺចាំងខ្លាំងបានធ្វើឲ្យប៉ះពាល់ដល់អ្នកបញ្ជាយាន្តក្នុងទិសដៅផ្ទុយគ្នា ជារឿយៗករណីនេះបានធ្វើឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យមានមនុស្សស្លាប់ និងរងរបួស ព្រមទាំងខូចខាតនូវទ្រព្យសម្បត្តិមួយចំនួនធំ ។ ក្នុងរយៈពេលកន្លងទៅឧត្តមសេនីយ៍ ស្នងការនគរបាលខេត្តបាត់ដំបង បានបញ្ជាឲ្យនគរបាលចរាចរណ៍ផ្លូវគោក កាក់ត្រួតពិនិត្យយាន្តដែលធ្វើចរាចរណ៍ពេលយប់ មានបំពាក់អំពូល Laser ឬ LED ត្រូវដោះចេញហើយផាកពិន័យតាមផ្លូវច្បាប់ ករណីនេះមិនមែនជាករណីទី១ទេដែលនគរ បាលយើងបានធ្វើហើយចំណាត់ការកន្លងទៅ ទទួលបានការគាំទ្រពីប្រជាពលរដ្ឋទូទៅ និងស្របតាម អនុក្រិត្យលេខ ៨៥ របស់រាជរដ្ឋាភិបាលនៃព្រះ រាជាណាចក្រកម្ពុជា និងមាត្រា៣០នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនៃព្រះរាជាណាចក្រកម្ពជា ដូច្នេះសូមសាធារណៈជនមេត្តាជ្រាបនិងសូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា៕ (ក្រុមប្រតិកម្មរហ័ស)By kosal!
EmoticonEmoticon