Saturday, January 14, 2017

មានគ្រោះថ្នាក់អគ្គីភ័យកើតឡើងនៅខណ្ឌពោធិ៍សែនជ័យ៖

Tags

ភ្នំពេញ:​​​  page របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថា
  
មានគ្រោះថ្នាក់អគ្គីភ័យកើតឡើងនៅខណ្ឌពោធិ៍សែនជ័យ៖
នៅវេលាម៉ោង​ 09:20នាទី​ព្រឹក​ ថ្ងៃទី14​ ​ខែធ្នូ ឆ្នាំ2017 ,នៅសិប្បកម្ម ផលិតពូកអេប៉ុង,សិប្បកម្មពុម្ពស្បែកជើង និង ផលិតពុម្ពខោអាវ ស្ថិត តាមបណ្តោយផ្លូវកប់ស្រូវ ក្រុមទី33 ភូមិ ត្រពាំងធ្នង់ សង្កាត់សំរោង ក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ,។



មានករណីអគ្គីភ័យកើតឡើង , បណ្តាលឲ្យឆេះសិប្បកម្មចំនួន០១ កន្លែង នឹងរាលដាលដល់សិប្បកម្ម០២កន្លែង,ដែលនៅជាប់ៗគ្នា (ទំហំ៥០មX៧០ម ជញ្ជាំងបេតុងប្រក់សង្ក័សី) ។ មូលហេតុយ៉ាងណានោះជំនាញ កំពុងស្រាវជ្រាវ ។

 យើងបានចេញរថយន្តពន្លត់អគ្គីភ័យ ២២គ្រឿង (រថយន្តពន្លត់អគ្គីភ័យស្នង ការដ្ឋាននគរបាលរាជធានី ភ្នំពេញ១២គ្រឿង,រថយន្តពន្លត់អគ្គីភ័យអគ្គស្នងការដ្ឋាននគរបាលជាតិ២គ្រឿង, រថយន្តពន្លត់អគ្គីភ័យអង្គភាព/ង-៧០,០៤គ្រឿង,រថយន្តពន្លត់ អគ្គីភ័យក្រុមហ៊ុនOCIC,០៤គ្រឿង ,ប្រើប្រាស់ អស់ទឹក២២ឡាន រលត់នៅម៉ោង១០,៤៥នាទី (ចំណែកទំហំនៃការខូចខាតសម្ភារ សមត្ថកិច្ច កំពុងសហការជាមួយម្ចាស់សិប្បកម្ម )។


EmoticonEmoticon