Cambodia temple bayon អត្ថបទនេះបានដកស្រង់ចេញពីFacebook. SPKT LIV
អំពីព្រហ្មមុខ៤ នៅប្រាសាទបាយ័ន
•••••❤🇰🇭❤•••••
តាមទស្សនៈរបស់ជនជាតិ និងអន្តរជាតិ មានមតិផ្សេងៗគ្នា ដូចជារូបព្រហ្មនេះមិនមែនជាព្រះព្រហ្មញ្ញសាសនាទេ រូបព្រហ្មនេះតំណាងឲ្យអ្នកថែរក្សាទិសទាំង៤ ដែលគេហៅថា ចតុលោកបាល គឺអ្នកដែលការពារទិសពិភពលោក មុខ៤យាមទិសទាំង៤ នៃចក្រវាឡ ។
អ្នកនិពន្ធខ្លះគេយល់ថា រូបទាំងអស់នេះ ដែលយើងមើលឃើញញញឹមស្រស់រាក់ទាក់រកពុទ្ធសាសនិកទាំងឡាយ ជារូបដំណាងឲ្យស្តេចព្រះបាទជ័យវរ្ម័នទី៧ ខ្លួនអង្គឯង ព្រោះលក្ខណៈរបស់ស្តេចជ័យវរ្ម័នទី៧ យើងបានឃើញរូចសំណាក់គង់ពេនភ្នែនក្នុងកាយវិការធ្យានមុទ្រៈ ឬធ្វើសមាធិ ដែលគេហៅថា ពុទ្ធរាជដែលជាព្រះពុទ្ធ និងជាស្តេចផែនដីផង ។
គំនិតមួយទៀត ក្នុងចំណោមរូបទាំងអស់នេះ ស្តេចជ័យវរ្ម័នទី៧ ដែលកាន់ព្រះពុទ្ធសាសនា ព្រះអង្គមានចិត្តអាណិតអាសូរករុណាធម៌មេត្តាច្រើន ដូច្នេះព្រះអង្គចង់ផ្សព្វផ្សាយទៅទិសទាំង៤ នូវព្រហ្មវិហារធម៌ គឺមេត្តា (សេចក្តីរាប់អាន), ករុណា (សេចក្តីអាណិត) ឧបេក្ខា (សេចក្តីស្មោះស្មើ) និងមុទិតា (សេចក្តីត្រេកអរចំពោះមុខ) ។
ទិដ្ឋភាពរួមនៃប្រាសាទបាយ័ន និង ក្លោងទ្វារនៃទីក្រុងអង្គរធំ ដែលមានរូបព្រហ្មមុខបួន (ម.ត ២០០០) និង ចម្លាក់តំណាងព្រះភ័ក្ត្រនៃព្រះពោធិសត្វអវលោកេស្វរៈនៅប្រាសាទតាសោម ដែលគេហៅថា មុខព្រហ្ម (ម.ត ២០០៨)
ទិសទាំង៤ ដំណាងឲ្យធាតុទាំង៤ ដែលមានខ្យល់ ទឹក ភ្លើង និងធរណី ។ ព្រោះថា បើគ្មានធាតុទាំង៤ នេះទេ មនុស្សមិនអាចរស់នៅបានឡើយ ។
ព្រះបាទជ័យវរ្ម័នទី៧ ជានិមិត្តរូបនៃការវិលចុះវិលឡើងរបស់ផែនដី ។ បើយើងមើលពីព្រឹក ថ្ងៃរៈពីកើត មុខខាងលិចស្លាប់ ចំណែកមុខចំហៀងសងខាងទៅតាមពេលវេលា ទៅតាមខែ នឹងរដូវរបស់ស្រុកយើង ។
ពេលថ្ងៃដើរត្រង់ពីលើ ពេលខ្លះដើរឆៀងខាងត្បូង ពេលខ្លះដើរឆៀងខាងជើង ពេលណាថ្ងៃរះផុត គឺមុខខាងជើងត្រូវពន្លឺថ្ងៃជាង ខាងត្បូងម្លប់បន្តិច ហើយខាងកើតថ្ងៃរះ ខាងលិចថ្ងៃលិចជាធម្មតា ។
មានហេតុផលជាច្រើន ដែលធ្វើឲ្យយើងទម្លុះនូវពុទ្ធអង្គ អាថ៌កំបាំងនៃចំនួនដ៏ច្រើនលើសលុបរបស់ព្រះកេសនៃព្រះព្រហ្មមុខ នៅលើប្រាសាទបាយ័ន ។ តាមពិតទៅបើសំអាងលើពុទ្ធប្រវត្តិយើង រឿងដំណាលថា ព្រះពីដើមធ្លាប់សោយរាជ្យជាស្តេចចក្រពត្តិ កាន់បាទសូមទានគេ ហើយគេឥតគោរព ព្រះអង្គសម្តែងបដិហា កើតជាព្រះពុទ្ធ មួយអង្គ អណ្តែតពេញអាកាស ។ ថ្វីត្បិតតែសេចក្តីពន្យល់ខាងលើនេះ គេអាចទទួលយកបាន តែត្រូវជ្រាបថា ចំនួននៃព្រះកេសទាំងអស់នោះ ដែលមានចំនួន១០៨ ពិតជាទាក់ទងទៅនឹងលោកពិសិដ្ឋ ដែលមានក្នុងគម្ពីរវេទ និងមហាយានផងដែរ ។ លេខ៥៤១០៨ ឬក៏ ១០០០ ពិតជាបង្កប់នូវនិមិត្តរូបស៊ីជម្រៅឥតគណនា គឺអំណាចមហិទ្ធិឫទ្ធិ បុណ្យបារមីដ៏លើសលប់គ្មានត្រើយត្រាន្តរបស់ព្រះលោកេស្វរៈ ដែលប្រកបដោយព្រហ្មវិហារធម៌ទាំង៤ ដ៏មហាប្រសើរសម្រាប់សត្វលោក ។
ពេលយើងឡើងដល់ជាន់ទី៣ ហាក់បីដូចនៅកណ្តាលហ្វូងមនុស្សច្រើន ពេលនោះអាណាចក្រកម្ពុជា មានការច្របូកច្របល់ដោយសារសាសនា ទើបប្រាសាទបាយ័ន ដែលកសាងឡើងដោយស្តេចជ័យវរ្ម័នទី៧ បានចែកជា ៣កាល គឺ កាលព្រះបាទជ័យវរ្ម័នទី៧, កាលព្រះបាទយសោវរ្ម័នទី១ និងកាលសៀមលើកទ័ពមកវាយលុកយក ទីក្រុងអង្គរធំនៅឆ្នាំ១១១៧ ។
ក្រោយមក ពីព្រះបាទជ័យវរ្ម័នទី៧ បានទៅតស៊ូរំដោះជាតិក្នុងរយៈពេល៤ឆ្នាំ គឺបង្រួបង្រួមជាតិផង រហូតដល់ឆ្នាំ១១៨១ ព្រះបាទជ័យវរ្ម័នទី៧ បណ្តេញទ័ពចាមឈ្លានពានចេញអស់ពីក្រុងអង្គរធំ ទើបរៀបចំទីក្រុងឡើងវិញ និងរៀបចំកសាងប្រាសាទតូចៗបន្ថែមលើសំណង់ចាស់ ដើម្បីប្រាសាទនោះទៅជាប្រាសាទក្នុងរជ្ជកាលរបស់ទ្រង់ ។
រួមសេចក្តីមក យើងសន្និដ្ឋានបានថា ប្រាសាទបាយ័នកសាងឡើង ដើម្បីឧទ្ទិសថ្វាយព្រះពោធិសត្វ លោកេស្វរៈមានមុខ៤ ជាទីសំអាងក្នុងលទ្ធិព្រះពុទ្ធសាសនាមហាយាន ។ នៅឆ្នាំ១៩៣៣ លោក ហ្សកទ្រូវេ ជាអ្នកអភិរក្សទី៣ នៅតំបន់សៀមរាបអង្គរ បានធ្វើកំណាយក្នុងកំឡុងឆ្នាំ១៩៣១ ចំកណ្តាលប្រាសាទកណ្តាល (ធំ) ជម្រៅ ១៤ម៉ែត្រ ស្មើនឹងកម្រិតដីរាបរបស់ប្រាសាទ លោកបានយកដីចេញពីក្រៅ ដើម្បីសិក្សាស្រាវជ្រាវរកកេតនភ័ណ្ឌផ្សេងៗ តែនៅក្នុងនោះលោកបានរកឃើញព្រះពុទ្ធរូបមួយអង្គបាក់បែក កំពស់ ៣ម៉ែត្រ ៦០ ហើយបានជួសជុលឡើងវិញជាស្ថាពរ ហើយប្រគល់ជូនស្តេចស៊ីសុវត្ថិមុនីវង្ស នៅថ្ងៃទី១៧ ឧសភា ឆ្នាំ១៩៣៥ ហើយបានយកទៅតម្កល់នៅព្រះវិហារប្រាំពីរល្វែង តាមបណ្តោយថ្នល់ ទៅក្លោងទ្វារជ័យ នៅខាងត្បូងថ្នល់ក្រោយប្រាសាទសួរព្រត្រ ។
ប្រាសាទដែលឧទ្ទិសដល់ព្រះពុទ្ធសាសនា គេហៅថា ព្រះពុទ្ធជ័យពុទ្ធមហានាថ បានន័យថា ជ័យដំណាលឲ្យព្រះបាទជ័យវរ្ម័នទី៧ ព្រះពុទ្ធដំណាងឲ្យអ្នករក្សាលោក ។
សរុបមក ព្រះភក្ត្រទាំង៤ ដ៏ធំ ដែលស្ថិតនៅលើកំពូលទាំងឡាយនៃប្រាសាទបាយ័ន ដែលនៅប្រាង្គកណ្តាល ឬប្រាង្គប្រធាន ដែលពីដើមមានការគោរពបូជាព្រះជ័យពុទ្ធមហានាថនោះ គឺពិតជាតំណាង ឲ្យព្រះលោកេស្វរៈ ។ ព្រះអង្គមានទឹកមុខញញឹមប្រឹមប្រិយ៍ បែរមុខមករកឃើញ ហាក់បីដូចជាចង់រង់ចាំភ្ញៀវយ៉ាងរាក់ទាក់ មើលពីខាងណាក៏ដូចខាងណា ឃើញស្នាមញញឹម ពព្រាយ នាំឲ្យយើងសប្បាយរីករាយនឹងកោតស្ងប់ស្ងែង ពីវិរទេពកោសល្យនៃស្ថាបត្យករ ជាដូនតារបស់យើង ៕
EmoticonEmoticon