មេធាវីកាន់សាសនាអ៊ីស្លាមម្នាក់នៅក្នុងប្រទេសភូមាត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់
នេះបើតាមpage Cambodian Islam media center
លោកកូ នី មេធាវីល្បីឈ្មោះម្នាក់កាន់សាសនាអ៊ីស្លាមត្រូវបានបុរសខ្មាន់កំាភ្លើងបាញ់សម្លាប់នៅព្រលានយន្តហោះក្រុងរ៉ង់ហ្គូនកាលពីយប់ថ្ងៃអាទិត្យ ទី២៩ មករា។ លោកកូ នីជាទីប្រឹក្សាច្បាប់ឲ្យគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រីអ៊ុង សានស៊ូជី និងជាមេធារីម្នាក់ដែលគ្មានការរើសអើងក្នុងផ្នែកសាសនា។ តែអង្គការក្រៅរដ្ឋាភិបាលជាច្រើនគិតថា ឃាតកម្មលើលោកកូ នីជាឃាតកម្មនយោបាយ និងស្នើឲ្យមានការស៊ើបអង្កេតឯករាជ្យមួយ។ នេះបើយោងតាមការចុះផ្សាយរបស់វិទ្យុបារាំង rfi ។
មេធាវី កូ នី ជាមេធាវីបម្រើការនៅតុលាការកំពូល និងជាសមាជិកម្នាក់ល្បីឈ្មោះនៅក្នុងសហគមន៍អ្នកកាន់សាសនាអ៊ីស្លាមផងដែរ។ ឃាតកម្ម
សម្លាប់លោកកូ នី នេះបានធ្វើឡើង ចំពេលដែលភាពតានតឹងរវាងសហគមន៍សាសនាអ៊ីស្លាម និងសហគមន៍សាសនាព្រះពុទ្ធកំពុងបន្តមានយ៉ាងក្តៅគគុកក្នុងប្រទេសភូមា៕
EmoticonEmoticon