ដកស្រង់ចេញពីpage Cambodian Islam media center
ទាន់ហេតុតការណ៍៖ មានការវាយប្រហារវិហារឥស្លាមទៀតហើយ !!!
ការបាញ់ប្រហារនៅវិហារឥស្លាម ក្រុងគ្យូបិច ប្រទេសកាណាដាសម្លាប់មនុស្ស៥នាក់ និងជាច្រើនអ្នកទៀតរងរបួស
តាមចុះផ្សាយរបស់ អាល់ចាហ្សីរ៉ស់មុននេះបន្តិចបានអោយដឹងថាយ៉ាងហោចណាស់មនុស្ស៥ នាក់បានស្លាប់បន្ទាប់ពីមានក្មាន់កាំភ្លើងបានបាញ់រះនៅឯវិហារឥស្លាមមួយក្នុងក្រុងគ្យូបិច ប្រទេសកាណាដាខណះដែលគេកំពុងថ្វាយបង្គុំពេលល្ងាចថ្ងៃអាទិត្យ ។សាក្សីបានប្រាប់សារព័តមាន រ៉យទ័រថាមានក្មាន់កាំភ្លើង ៣ នាក់ បានបាញ់សំដៅលើមនុស្សប្រមាណ៤០នាក់ ។លោក មូហាំម៉ាត់ យ៉ាំងគុយ ប្រធានវិហារឥស្លាមនោះបានមានប្រសាសន៌ថា ហេតុអ្វីបានជាកើតឡើងនៅទីនេះ ? នេះពិតជាឃោរឃៅ ។ លោកនាយករដ្ឋមន្ត្រីកាណាដា Justin បានមានប្រសាសន៌តាមទ្វីតធើររបស់លោកដោយសម្តែងនូវការសោកសង្រេងចំពោះអ្នកដែលបានបាត់បង់ជីវិតក្នុងការវាយប្រហារនេះ ។ប៉ូលីសចាប់បានជនសង្ស័យ២ នាក់ក្រោយពីការវាយប្រហារ។ប្រភពព័តមានដដែលបានបញ្ជាក់ថាវិហារឥស្លាមមួយនេះធ្លាប់រងនូវការការវាយប្រហារដោយការរើសអើងម្តងរួចមកហើយ ដែលកាលពីខែមិថុនា ឆ្នាំ២០១៦ មានក្បាលជ្រូកត្រូវបានគេដាក់នៅច្រកចូលទទៅកាន់មណ្ឌលឥស្លាមនេះ។
EmoticonEmoticon