Wednesday, March 8, 2017

ចាប់មុខសញ្ញាប្លន់ប្រដាប់អាវុធ លើភូមិសាស្ត្រក្នុងខេត្តកំពត

Tags

អនុវត្តតាមដីកាចាប់ខ្លួនរបស់សាលាដំបូងខេត្តកំពត កម្លាំងប៉ុស្តិ៍ដំបូកខ្ពស់ ស្រុកអង្គរជ័យ សហការជាមួយកម្លាំងប៉ុស្តិ៍មានជ័យ ស្រុកឈូក បានចាប់មុខសញ្ញាប្លន់ប្រដាប់អាវុធ លើភូមិសាស្ត្រក្នុងខេត្តកំពត រួមមាន ស្រុកឈូក ស្រុកដងទង់ ស្រុកបន្ទាយមាស និងស្រុកអង្គរជ័យនេះបើតាមpage របស់ស្នងការដ្ឋាននាគបាលខេត្តកំពត

កំពត-ស្រុកអង្គរជ័យ ៖ នៅថ្ងៃទី ០៧ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង ១៧:០០នាទី អនុវត្តតាមដីកាចាប់ខ្លួនរបស់សាលាដំបូងខេត្តកំពត កម្លាំងប៉ុស្តិ៍ដំបូកខ្ពស់ ស្រុកអង្គរជ័យ សហការជាមួយកម្លាំងប៉ុស្តិ៍មានជ័យ ស្រុកឈូក បានចាប់មុខសញ្ញាប្លន់ប្រដាប់អាវុធ លើភូមិសាស្ត្រក្នុងខេត្តកំពត រួមមាន ស្រុកឈូក ស្រុកដងទង់ ស្រុកបន្ទាយមាស និងស្រុកអង្គរជ័យ (ដែលកន្លងមកករណីនេះយើងបង្ក្រាបចាប់ខ្លួនបានគូកនជនល្មើសចំនួន ០២នាក់ និងដកហូតអាវុធចំនួន ០១ដើម) បានចំនួន ០១នាក់ ឈ្មោះ កឹម ចេក ភេទប្រុស អាយុ ៣៤ឆ្នាំ នៅភូមិដងទង់ ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ។ បច្ចុប្បន្នជនល្មើសកំពុងកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ។


EmoticonEmoticon