សេចក្តីជូនដំណឹងស្តីអំពីការបន្ថយថ្លៃអគ្គិសនីនៅតំបន់ចែកចាយរបស់សេវាករផ្គត់ផ្គង់អគ្គិសនីឯកជនចំនួន ២៦៨ តំបន់ ស្ថិតក្នុងរាជធានី-ខេត្ត ចំនួន ២១ លេខ ០៦៧.សណ.១៧អអក ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ របស់អាជ្ញាធរអគ្គិសនីកម្ពុជា ៖ អាជ្ញាធរអគ្គិសនីកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកប្រើប្រាស់អគ្គិសនី ដែលឋិតនៅក្នុងដែនអាជ្ញាបណ្ណចែកចាយរបស់សេវាករឯកជនចំនួន ២៦៨ តំបន់ដែលទទួលប្រភពអគ្គិសនីពីបណ្តាញជាតិស្ថិតនៅក្នុងរាជធានី-ខេត្ត ២១ ដែលមានកំណត់ទីតាំងលម្អិតនៅក្នុងឧបសម្ព័ន្ធខាងក្រោម ឲ្យបានជ្រាបថា អាជ្ញាធរអគ្គិសនីកម្ពុជានឹងបន្ថយថ្លៃលក់អគ្គិសនីសម្រាប់វិក្កយបត្រថ្លៃអគ្គិសនីដែលចេញចាប់ពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ ដូចខាងក្រោម ៖
១. លំនៅដ្ឋានពលរដ្ឋកម្ពុជា
- ប្រើប្រាស់ក្នុង ១ ខែ មិនលើស ១០គ.វ.ម៉៖ អត្រាថ្លៃលក់ 480រៀល/គ.វម៉
- ប្រើប្រាស់ក្នុង ១ ខែ ចាប់ពី១១ ដល់៥០គ.វ.ម៉៖ បន្ថយថ្លៃលក់ពី 800 រៀល/គ.វម៉ មក 610រៀល/គ.វម៉
- ប្រើប្រាស់ក្នុង ១ ខែ ចាប់ពី៥១ គ.វ.ម៉ ឡើងទៅ ៖ បន្ថយថ្លៃលក់ពី 800រៀល/គ.វម៉ មក 790រៀល/គ.វម៉
២. អតិថិជនទូទាត់ដោយថវិការដ្ឋ និងលំនៅដ្ឋានរស់នៅជនបរទេស
- គ្រប់ទំហំប្រើប្រាស់ ៖ បន្ថយថ្លៃលក់ពី 800រៀល/គ.វម៉ មក 790រៀល/គ.វម៉
៣. អតិថិជនមានលក្ខណៈរដ្ឋបាល ពាណិជ្ជកម្ម និងឧស្សាហកម្មទាំងអស់
- អតិថិជនធុនតូចទិញពីនាឡិកាស្ទង់តង់ស្យុងទាបក្រោមបណ្តាញចែកចាយតង់ស្យុងទាប ៖ បន្ថយថ្លៃលក់ពី 800រៀល/គ.វម៉ មក 790រៀល/គ.វម៉
- អតិថិជនធុនមធ្យមទិញនាឡិកាស្ទង់តង់ស្យុងទាបក្រោមត្រង់ស្វូរបស់អគ្គិសនីកម្ពុជា ៖ បន្ថយថ្លៃលក់ពី ០.1840 USD/kWh មក 0.1819 USD/kWh
- អតិថិជនធុនមធ្យមទិញពីនាឡិកាស្ទង់តង់ស្យុងទាបក្រោមត្រង់ស្វូដែលខ្លួនវិនិយោគ ៖ បន្ថយថ្លៃលក់ពី ០.1745 USD/kWh មក 0.1719 USD/kWh
- អតិថិជនធុនធំទិញពីនាឡិកាស្ទង់តង់ស្យុងមធ្យមដែលដាក់នៅផ្នែកតង់ស្យុងមធ្យម ៖ បន្ថយថ្លៃលក់ពី ០.1675 USD/kWh មក 0.1650 USD/kWh
៤. បូមទឹកធ្វើកសិកម្មប្រើប្រាស់ពេលយប់ពីម៉ោង ៩ យប់ ដល់ម៉ោង ៧ព្រឹក ៖ អត្រាថ្លៃលក់ 480រៀល/គ.វម៉
ឯកសារគណនាបញ្ជីថ្លៃលក់អគ្គិសនី សេចក្តីព្រាងសេចក្តីសម្រេចថ្លៃថ្មី ច្បាប់ស្តីពីអគ្គិសនីនៃព្រះរាជាណាចក្រកម្ពុជា និងអនុក្រឹត្យលេខ ០៥៤.អនក្រ.បក ដែលអាជ្ញាធរអគ្គិសនីកម្ពុជាប្រើប្រាស់សម្រាប់ការបន្ថយថ្លៃនេះ មានតម្កល់ទុកនៅ អាជ្ញាធរអគ្គិសនីកម្ពុជា ទីស្នាក់ការរបស់អ្នកផ្គត់ផ្គង់អគ្គិសនីទាំង ២៦៨ តំបន់ សាលារាជធានី-ខេត្តទាំង ២១ សាលាស្រុកទាំង ១៤០ និងសាលាឃុំទាំង ៩៩២ សម្រាប់អ្នកពាក់ព័ន្ធទាំងអស់ ទាំងក្រសួង-ស្ថាប័ន រាជរដ្ឋាភិបាល ទាំងអាជ្ញាធរមូលដ្ឋាន និងទាំងប្រជាពលរដ្ឋអ្នកប្រើប្រាស់អគ្គិសនីទាំងអស់ ដែលមានចំណាប់អារម្មណ៍ចង់ធ្វើការពិនិត្យអាចទៅពិនិត្យដោយសេរីនៅគ្រប់ពេលម៉ោងធ្វើការ ។
អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ជ្រាបជាពត៌មាន ដោយអនុគ្រោះ ។
ឯកសារសេចក្តីជូនដំណឹងខាងលើ និងឧបសម្ព័ន្ធបង្ហាញអំពីទីតាំងនៃតំបន់សេវាករចែកចាយអគ្គិសនីឯកជនដែលត្រូវបន្ថយថ្លៃលក់អគ្គិសនី បែងចែកតាមរាជធានី/ខេត្ត នីមួយៗ សាធារណជនអាចបើកមើលតាម Link ខាងក្រោម ៖
- សេចក្តីជូនដំណឹងលេខ ០៦៧.សណ.១៧អអក ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ របស់អាជ្ញាធរអគ្គិសនីកម្ពុជា http://eac.gov.kh/wp-content/uploads/2017/02/NoticeNo.067.17.pdf
- ឧបសម្ព័ន្ធទី១៖ រាជធានីភ្នំពេញ http://eac.gov.kh/wp-content/uploads/2017/02/Annex-1-PhnomPenh.pdf
- ឧបសម្ព័ន្ធទី២៖ ខេត្តកណ្តាល http://eac.gov.kh/wp-content/uploads/2017/02/Annex-2-Kandal.pdf
- ឧបសម្ព័ន្ធទី៣៖ ខេត្តកោះកុង http://eac.gov.kh/wp-content/uploads/2017/02/Annex-3-KohKong.pdf
- ឧបសម្ព័ន្ធទី៤៖ ខេត្តក្រចេះ http://eac.gov.kh/wp-content/uploads/2017/02/Annex-4-Kratie.pdf
- ឧបសម្ព័ន្ធទី៥៖ ខេត្តកំពង់ចាម http://eac.gov.kh/wp-content/uploads/2017/02/Annex-5-KampongCham.pdf
- ឧបសម្ព័ន្ធទី៦៖ ខេត្តកំពង់ឆ្នាំង http://eac.gov.kh/wp-content/uploads/2017/02/Annex-6-KampongChnang.pdf
- ឧបសម្ព័ន្ធទី៧៖ ខេត្តកំពង់ធំ http://eac.gov.kh/wp-content/uploads/2017/02/Annex-7-KampongThom.pdf
- ឧបសម្ព័ន្ធទី៨៖ កំពង់ស្ពឺ http://eac.gov.kh/wp-content/uploads/2017/02/Annex-8-KampongSpeu.pdf
- ឧបសម្ព័ន្ធទី៩៖ ខេត្តកំពត http://eac.gov.kh/wp-content/uploads/2017/02/Annex-9-Kampot.pdf
- ឧបសម្ព័ន្ធទី១០៖ ខេត្តតាកែវ http://eac.gov.kh/wp-content/uploads/2017/02/Annex-10-Takeo.pdf
- ឧបសម្ព័ន្ធទី១១៖ ខេត្តត្បូងឃ្មុំ http://eac.gov.kh/wp-content/uploads/2017/02/Annex-11-TbongKhmom.pdf
- ឧបសម្ព័ន្ធទី១២៖ ខេត្តបន្ទាយមានជ័យ http://eac.gov.kh/wp-content/uploads/2017/02/Annex-12-Bunteaymeanchey.pdf
- ឧបសម្ព័ន្ធទី១៣៖ ខេត្តបាត់ដំបង http://eac.gov.kh/wp-content/uploads/2017/02/Annex-13-Battambong.pdf
- ឧបសម្ព័ន្ធទី១៤៖ ខេត្តពោធិ៍សាត់ http://eac.gov.kh/wp-content/uploads/2017/02/Annex-14-Pursat.pdf
- ឧបសម្ព័ន្ធទី១៥៖ ខេត្តព្រៃវែង http://eac.gov.kh/wp-content/uploads/2017/02/Annex-15-PreyVeng.pdf
- ឧបសម្ព័ន្ធទី១៦៖ ខេត្តព្រះសីហនុ http://eac.gov.kh/wp-content/uploads/2017/02/Annex-16-Preahsihanouk.pdf
- ឧបសម្ព័ន្ធទី១៧៖ ខេត្តសៀមរាប http://eac.gov.kh/wp-content/uploads/2017/02/Annex-17-SiemReap.pdf
- ឧបសម្ព័ន្ធទី១៨៖ ខេត្តឧត្តមមានជ័យ http://eac.gov.kh/wp-content/uploads/2017/02/Annex-18-Odormeanchey.pdf
- ឧបសម្ព័ន្ធទី១៩៖ ខេត្តកែប http://eac.gov.kh/wp-content/uploads/2017/02/Annex-19-Kep.pdf
- ឧបសម្ព័ន្ធទី២០៖ ខេត្តប៉ៃលិន http://eac.gov.kh/wp-content/uploads/2017/02/Annex-20-Pailin.pdf
- ឧបសម្ព័ន្ធទី២១៖ ខេត្តស្វាយរៀង http://eac.gov.kh/wp-content/uploads/2017/02/Annex-21-Svayreang.pdf
EmoticonEmoticon