Saturday, March 18, 2017

ស្តេចប្រទេសអារ៉ាប៊ីសាអូឌីត ព្រះចៅ សាល់ម៉ាន ឈានជើងជាន់ទឹកដីចិនជាលើកដំបូង

Tags

ស្តេចប្រទេសអារ៉ាប៊ីសាអូឌីត ព្រះចៅ សាល់ម៉ាន ឈានជើងជាន់ទឹកដីចិនជាលើកដំបូង
 
នេះបើតាមpage របស់ Cambodia Muslim media center

នាថ្ងៃ​ព្រហស្បតិ៍ ទី១៦ មីនាម្សិលមិញ​នេះ ព្រះមហាក្សត្រ​អារ៉ាប៊ីសាអូឌីត​ព្រះចៅ សាល់ម៉ាន ពិន អាប់ឌុលអាហ្ស៊ីស​បាន​ផ្តើម​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ក្នុង​ប្រទេស​ចិន។ នេះ​ជា​លើកទី១ហើយដែល​ព្រះអង្គ​បាន​ដាក់​ជើង​ជាន់​ទឹកដី​ចិន ចាប់តាំង​ពី​ឡើង​សោយរាជ្យ​ក្នុង​ឆ្នាំ ២០១៥  តែ​នេះ​ជា​ទស្សនកិច្ច​លើក​ទី២ របស់​ស្តេចអារ៉ាប៊ីសាអូឌីត​នៅ​ចិន តាំង​ពី​ទីក្រុង​ប៉េកាំង និង​ទីក្រុង​រីយ៉ាដ​បាន​ភ្ជាប់​ទំនាក់ទំនង​ផ្លូវទូត​រវាង​គ្នា​ក្នុង​ឆ្នាំ ១៩៩០។

ស្តេច​សាលម៉ាន​បាន​ផ្តើម​បំពេញ​ទស្សនកិច្ច​មួយ​ជុំ​ទ្វីបអាស៊ី​តាំង​ពី​ចុង​ខែ​កុម្ភៈ​ដោយ​បាន​ឆ្លង​កាត់​ប្រទេស​ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និង ជប៉ុន។ គោលដៅ​សំខាន់​របស់​ព្រះអង្គ​មាន​ពីរ ទី១ ស្វែង​រក​ចំណូល​ផ្សេង​ក្រៅ​ពី​ការ​លក់​ប្រេងឆៅ និង​ទី២ ងាក​ទៅ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ប្រទេស​មហាអំណាច​នៅ​អាស៊ី។ នេះបើយោងតាម​ rfi

គួរជម្រាប់ជូនផងដែរថា ​អារ៉ាប៊ីសាអូឌីតគឺ​ជា​ប្រទេស​នាំ​ចេញ​ប្រេងឆៅ​ទី១ ក្នុង​លោក ចំណែក​ចិន​ជា​ប្រទេស​ទិញ​ប្រេងឆៅ​ទី១ ក្នុង​លោក ហើយ​ចិន​បាន​ទិញ​ប្រេងឆៅ​ពី​អារ៉ាប៊ីសាអូឌីត​ច្រើន​ជាង​គេ៕


EmoticonEmoticon