យុវជនខ្មែរឥស្លាមម្នាក់ជាអតីតកីឡាករយុវជU19របស់ក្លិបកីឡាបាល់ទាត់ព្រះខ័នរាជ ខេត្តស្វាយរៀងធ្វើអត្ថឃាតអាកសម្លាប់ខ្លួនឯង
នេះបើតាមpage របស់Cambodian Muslim media center
កីឡាករខ្មែរឥស្លាមម្នាក់របស់ក្រុមស្រមោចក្រហម Red Ant FC ព្រែកក្តាមនិងជាអតីតកីឡាករយុវជន U19
របស់ក្លិបកីឡាបាល់ទាត់ព្រះខ័នរាជ ខេត្តស្វាយរៀង
ឈ្មោះស៊ុន មូស្លីម អាយុ ២៥ឆ្នាំបានធ្វើអត្តឃាតអា"ក"
សម្លាប់ខ្លួនឯងនា ថ្ងៃទី១៩ កុម្ភៈ ឆ្នាំ២០១៧ម្សិលមិញនេះ វេលាម៉ោង ២៣ និង៣០ នាទី នៅលើផ្ទះរបស់ខ្លួនដែលស្ថិតនៅក្នុងភូមិទួលងោក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល។
បើតាមការបញ្ជាក់របស់ម្តាយជនរងគ្រោះឈ្មោះឡោះ រ៉ូម៉ាស់ អាយុ៦០ឆ្នាំ ជាម្តាយបង្កើត ថា៖ នៅថ្ងៃកើតហេតុនេះជនរងគ្រោះមានអាការះសសៃប្រាសាទធ្វើទុក ដូចថ្ងៃមុនៗដែរ ហើយជនរងគ្រោះធ្លាប់ប្រើប្រាស់គ្រឿងញៀនផង ។ នៅពេលកើតហេតុគាត់ឃើញជនរងគ្រោះជាកូនយកកាំបិតចិត្តបន្លែចុងស្រួចកំពង់អង្គុយអា"ក"ខ្លួនឯងរហូតដៃបំពង់ក គាត់ក៏ស្រែកហៅអ្នកជិតខាងមកជួយ តែពេលនោះជនរងគ្រោះបានអាដាច់បំពង់"ក"ស្លាប់បាត់ទៅហើយ ។
ក្រោយពីបានទទួលព័ត៌មាន កម្លាំងផ្នែកបច្ចេកទេស សហការណ៏ជាមួយកម្លាំងប៉ុស្តិ មេភូមិ ម្តាយជនរងគ្រោះ និងគ្រូពេទ្យ បានធ្វើការពិនិត្យយ៉ាងល្អិតល្អន់ ពុំមានស្លាកស្នាមដែលសង្ស័យថាជាអំពើឃាតកម្មឡើយ ជនរងគ្រោះពិតជាស្លាប់ដោយធ្វើអត្តឃាតអា"ក"ខ្លួនឯងស្លាប់ ប្រាកដមែន។ បន្ទាប់មកកមន្ត្រីជំនាញបានប្រគល់សពជូនទៅក្រុមគ្រួសារសព ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ នេះបើយោងតាមរបាយការណ៍
របស់អធិការដ្ឋាននគរបាល ស្រុកពញាឭ ៕
EmoticonEmoticon