Thursday, February 2, 2017

ឃាត់ខ្លួនករណីលួចមានស្ថាន ទម្ងន់ទោស (ប្រើដំបងឈើជ្រុងគម្រាមយកទូរស័ព្ទដៃ)

Tags

-អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួនករណីលួចមានស្ថាន ទម្ងន់ទោស (ប្រើដំបងឈើជ្រុងគម្រាមយកទូរស័ព្ទដៃ)
-កាលពីថ្ងៃទី៣០-០១-២០១៧ វេលាម៉ោង០២:៣០នាទីរំលងអាធ្រាត្រ

នេះបើតាមpage ស្នងការដ្ឋាននាគបាសរាជធានីភ្នំពេញ

-នៅមុខផ្ទះគ្មានលេខ ផ្លូវលេខ៣៥៧ ភូមិដើមស្លែង១ សង្កាត់ច្បារអំពៅ ទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ មានប្រើដំបូងឈើជ្រុងគម្រាម យកទូរស័ព្ទដៃដែលបង្កដោយជនសង្ស័យឈ្មោះ ហ៊ុយ ណាវិន ភេទ ប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន ស្នាក់នៅផ្ទះគ្មានលេខផ្លូវ លេខ៣៥៧ ភូមិ ដើមស្លែង១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។
-ជនរងគ្រោះឈ្មោះ សុខ លីន ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកបាបារាំង ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវ៣៥៧ ភូមិដើមស្លែង១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។
#ហេតុការណ៍ ៖ មុនពេលកើតហេតុជនរងគ្រោះ បានចេញពីធ្វើការ ត្រលប់មកផ្ទះ ពេលមកដល់ចំណុច កើតហេតុ ក៏ដកទូរស័ព្ទដៃម៉ាក ណូគា ២២៥ ពណ៌ខ្មៅ ប្រើលេខស៊ីម ០៩៦៤៩៧៤៦០៩ និយាយ ស្រាប់តែជនសង្ស័យដើរមកពីក្រោយចាប់ខ្ទប់មាត់ជនរងគ្រោះរួចយកដំបងឈើជ្រុង គម្រាមប្លន់យកទូរស័ព្ទដៃម៉ាកខាងលើ ហើយរត់គេចខ្លួន បាត់។ រហូតដល់ម៉ោង ១៦និង០០នាទីថ្ងៃដដែល ជនសង្ស័យកំពុងនៅ ភូមិដើមស្លែង១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ក៏ត្រូវបានសមត្ថ កិច្ចយើងឃាត់ខ្លួន រួមនិងទូរស័ព្ទដៃជនរងគ្រោះ បញ្ជូនមកទីស្នាក់ការ ប៉ុស្តិ៍នច្បារអំពៅទី២ ធ្វើការសាកសួរ ។
-បច្ចុប្បន្ន: ជនសង្ស័យឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរ បាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមនីតិវិធី ទៅតុលាការ ។


EmoticonEmoticon