Wednesday, February 15, 2017

រាជធានីភ្នំពេញ មានករណីប្រើអំពើហិង្សាដោយ ចេតនា ( កាប់របួស )

Tags

រាជធានីភ្នំពេញ មានករណីប្រើអំពើហិង្សាដោយ ចេតនា ( កាប់របួស ) បង្កដោយជនល្មើសឈ្មោះ សោម បុរី ភេទប្រុស អាយុ២១ឆ្នាំនេះបើតាមpage របស់ស្នងការដ្ឋាននាគបាសរាជធានីភ្នំពេញ
អំពើហិង្សាដោយចេតនាៈ កើតឡើង ០១លើក (បង្ក្រាបបាន)
-នៅខណ្ឌជ្រោយចង្វាៈ-ថ្ងៃទី១៣.០២.២០១៧ វេលាម៉ោង ១២.២០នាទី,នៅផ្ទះជួលគ្មានលេខ ផ្លូវបេតុង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ មានករណីប្រើអំពើហិង្សាដោយ ចេតនា ( កាប់របួស ) បង្កដោយជនល្មើសឈ្មោះ សោម បុរី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាងពិដាន ស្នាក់នៅផ្ទះ ភូមិ-សង្កាត់ខាងលើ បានប្រើកាំបិតប៉័ងតោ កាប់ លើជនរងគ្រោះឈ្មោះ សើ ស្រីពៅ ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិ-សង្កាត់ខាងលើ (រង របួសពោះខាងឆ្វេងជាទម្ងន់ ) បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យឯកជន ។ មូលហេតុ ទំនាស់ពាក្យសំដីគ្នារឿងខ្ចីម៉ូតូយកទៅជិះ, ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យ០១នាក់ , ដកហូត កាំបិតបុ័ងតោ០១ ។ ករណីនេះ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូន
ទៅសាលាដំបូងរាជធានីភ្នំពេញ។
-------------------------------
-អំពើហិង្សាដោយចេតនា០១ករណី០១នាក់ៈឈ្មោះ សោម បុរី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ ជាងពិដាន ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវបេតុង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា ។ អធិការដ្ឋាននគរ បាលខណ្ឌជ្រោយចង្វា ឃាត់ខ្លួននៅ សង្កាត់ព្រែកលៀប ថ្ងៃទី១៣.០២.២០១៧, ពីបទអំពើហិង្សាដោយចេតនា (កាប់របួស ) ។


EmoticonEmoticon