Friday, February 17, 2017

សូម​ប្រយ័ត្ន ! គ្រូពេទ្យ​ចិន​ដែល​ធ្លាប់​វះកាត់​ស្ត្រី​ម្នាក់​បណ្តាល​ឲ្យ​ស្លាប់​នៅ​ខេត្តពោធិ៍សាត់ វេច​បង្វេចរ​ត់ទៅ​បើក​គ្លីនិក​ថ្មី​នៅ​ខេត្តកំពង់ធំ​

Tags

សូម​ប្រយ័ត្ន ! គ្រូពេទ្យ​ចិន​ដែល​ធ្លាប់​វះកាត់​ស្ត្រី​ម្នាក់​បណ្តាល​ឲ្យ​ស្លាប់​នៅ​ខេត្តពោធិ៍សាត់ វេច​បង្វេចរ​ត់ទៅ​បើក​គ្លីនិក​ថ្មី​នៅ​ខេត្តកំពង់ធំ​
•••••*****•••••នេះបើតាមpageរបស់ SPKT LIV

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា គ្រូពេទ្យ​ចិន​ម្នាក់​ដែល​ធ្លាប់​បើក​គ្លីនិក​ឯកជន​យីហោ​«​គ្លីនិក​ចិន​» ឋិត​នៅ​ភូមិពាល​ញែក​១ សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ និង​ធ្លាប់​វះកាត់​ស្ត្រី​មាន​ជំងឺ​ដុំ​ពកដៃ​ស្បូន​ម្នាក់​ឈ្មោះ ស៊ឹង ចាន់​ធឿន អាយុ​៣២​ឆ្នាំ មានកូន​៤​នាក់​ក្នុងបន្ទុក​បណ្តាល​ឲ្យ​ស្លាប់បាត់​បង់ជីវិត​យ៉ាង​អាណោចអាធ័ម​កាលពី​វេលា​ម៉ោង​២១​និង​៤០​នាទី​រាត្រី​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៥​កន្លងទៅ ហើយ​គ្រូពេទ្យ​«​ដាក់​មេ​ផាយ​»​រត់​បាត់​នោះ ឥឡូវនេះ បាន​វេច​បង្វេចរ​ត់ទៅ​បើក​គ្លីនិក​ថ្មី​នៅ​ខេត្តកំពង់ធំ​ហើយ ដែលមាន​យីហោ​«​មន្ទីរ​សម្រាក​ព្យាបាល​ក្រុង​ស្ទឹងសែន​» ។​

​បុរស​គ្រូពេទ្យ​ចិន​ដែល​ធ្លាប់​វះកាត់​ស្ត្រី​ខ្មែរ​ម្នាក់​កើត​ជំងឺ​ដុំ​ពកដៃ​ស្បូន​នៅ​គ្លីនិក​របស់ខ្លួន​អតីត​យីហោ​«​គ្លីនិក​ចិន​»​បណ្តាល​ឲ្យ​ស្លាប់បាត់​បង់ជីវិត​នៅ​ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់​កាលពីដើមឆ្នាំ​២០១៥ ហើយ​វេច​បង្វេចរ​ត់ទៅ​បើក​គ្លីនិក​ថ្មី​យីហោ​«​មន្ទីរ​សម្រាក​ព្យាបាល​ក្រុង​ស្ទឹងសែន​» នៅ​ខេត្តកំពង់ធំ​នោះ គឺមាន​ឈ្មោះ វ៉ាង ចាន់​ជូ អាយុ​៥៤​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្ត Henan ប្រទេស​ចិន និង​ចេះ​ភាសា​ខ្មែរ​បាន​ខ្លះៗ ។​

​ប្រភពព័ត៌មាន​ពី​ខេត្តកំពង់ធំ​បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹងថា គ្លីនិក​ឯកជន​ថ្មី​យីហោ​«​មន្ទីរ​សម្រាក​ព្យាបាល​ក្រុង​ស្ទឹងសែន​» របស់​គ្រូពេទ្យ​ចិន​ឈ្មោះ វ៉ាង ចាន់​ជូ នោះ មិនទាន់​មានច្បាប់​អនុញ្ញាត​នៅឡើយ​ទេ ប៉ុន្តែ​កំពុង​ឋិត​នៅក្នុង​ដំណាក់កាល​«​រត់ការ​»​យ៉ាងសកម្ម​នៅ​ក្រសួងសុខាភិបាល​ដែលមាន​ឯកឧត្តម​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង ជា​រដ្ឋមន្ត្រី និង​មិនដឹង​លទ្ធផល​ថា តើ​ក្រសួងសុខាភិបាល​អនុញ្ញាត​ច្បាប់​ឲ្យ​ឬ​យ៉ាងណា ចំពោះ​គ្លីនិក​ដែល​ដឹកនាំ​គ្រប់គ្រង​ដោយ​គ្រូពេទ្យ​ធ្លាប់មាន​រឿងអាស្រូវ​វះកាត់​អ្នកជំងឺ​ស្លាប់ ហើយ​រត់គេច​ពី​ការទទួលខុសត្រូវ​នោះ ?

​សូម​ប្រជាពលរដ្ឋ​ជាពិសេស​អ្នក​ខេត្តកំពង់ធំ​មេត្តា​ប្រុងប្រយ័ត្ន​ផង​មុននឹង​សម្រេចចិត្ត​ទៅ​ទទួលយក​សេវា​ការព្យាបាល​ជំងឺ​ពី​គ្រូពេទ្យ​ចិន​ធ្លាប់មាន​រឿងអាស្រូវ​ប្រព្រឹត្ត​ផ្ទុយ​ពី​វិជ្ជាជីវៈ និង​ក្រមសីលធម៌​របស់​គ្រូពេទ្យ​ឈ្មោះ វ៉ាង ចាន់​ជូ នោះ ជៀសវាង​មាន​វិប្បដិសារី​ដូច​ករណី​ក្រុមគ្រួសារ​ស្ត្រី​រងគ្រោះ​ម្នាក់​នៅ​ខេត្តពោធិ៍សាត់​កាលពីដើមឆ្នាំ​២០១៥​កន្លងទៅ ៕​

អត្ថបទពាក់ព័ន្ធ ៖

គ្លីនិក​ឯកជន​មួយ​នៅ​ក្រុង​ពោធិ៍សាត់​វះកាត់​ស្ត្រី​ម្នាក់​ស្លាប់​ ហើយ​ពេទ្យ​ដាក់​មេ​ផាយ​រត់​បាត់​

​នៅ​ថ្ងៃ​ទី​២០​ ខែមករា​ ឆ្នាំ​២០១៥​នេះ​ សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្តពោធិ៍សាត់​ បាន​ចុះ​ឆែកឆេរ​ទីតាំង​គ្លីនិក​ឯកជន​មួយ​កន្លែង​ដែល​មាន​គ្រូពេទ្យ​ចិន​ជា​ម្ចាស់​ មាន​យីហោ​ «គ្លីនិក​ចិន​» ឋិត​នៅ​ភូមិ​ពាល​ញែក​១​ សង្កាត់​ផ្ទះ​ព្រៃ​ ក្រុង​ពោធិ៍សាត់​ ខេត្តពោធិ៍សាត់​ បន្ទាប់​ពី​គ្រូពេទ្យ​ចិន​របស់​គ្លីនិក​ឯកជន​នេះ​វះកាត់​ស្ត្រី​ម្នាក់​បណ្តាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​នា​វេលា​ម៉ោង​២១​និង​៤០​នាទី​ រាត្រី​ថ្ងៃ​ទី​១៩​ ខែមករា​ ឆ្នាំ​២០១៥​ម្សិលមិញ​ ហើយ​គ្រូពេទ្យ​ចិន​នោះ​បាន​ដាក់​មេ​ផាយ​រត់​ចោល​គ្លីនិក​យករួចខ្លួន​បាត់​ស្រមោល​ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ម្ចាស់​គ្លីនិក​ឯកជន​យីហោ​ «គ្លីនិក​ចិន​» នោះ​មានឈ្មោះ​ វ៉ាង​ ចាន់​ជូ​ ភេទ​ប្រុស​ អាយុ​៥២​ឆ្នាំ​ មានស្រុក​កំណើត​នៅ​ខេត្ត​ហេ​ណា​ន​ ប្រទេស​ចិន​ បាន​មក​បើក​គ្លីនិក​ឯកជន​នៅ​ក្រុង​ពោធិ៍សាត់​នេះ​អស់​រយៈពេល​ជាង​៥​ឆ្នាំ​មក​ហើយ​ ។​ រីឯ​ស្រី​រង​គ្រោះ​ដែល​ស្លាប់​បាត់បង់​ជីវិត​ក្រោយ​ការ​វះកាត់​ក្រោម​ស្នាដៃ​របស់​គ្រូពេទ្យ​ចិន​នោះ​មានឈ្មោះ​ ស៊ឹង​ ចាន់​ធឿ​ន​ អាយុ​៣២​ឆ្នាំ​ មានកូន​៤​នាក់​ក្នុង​បន្ទុក​ ។​

​តាម​ការ​អះអាង​របស់​លោក​ ប៉ែ​ សា​រ៉េ​ត​ ដែល​ត្រូវជា​ប្តី​ស្ត្រី​រង​គ្រោះ​ បាន​ឲ្យ​ដឹង​ថា​ ភរិយា​របស់​គាត់​មាន​ជំងឺ​ដុំ​ពក​នៅ​នឹង​ដៃ​ស្បូន​ ហើយ​ត្រូវ​បាន​ពិគ្រោះ​ពិនិត្យ​ព្យាបាល​នៅ​គ្លីនិក​ចិន​នេះ​ ដោយ​គ្រូពេទ្យ​ចិន​បាន​តម្រូវ​ឲ្យ​ធ្វើការ​វះកាត់​យក​ដុំ​ពក​ចេញ​នា​វេលា​ម៉ោង​១៥​រសៀល​ ថ្ងៃ​ទី​១៩​ ខែមករា​ ឆ្នាំ​២០១៥​ម្សិលមិញ​ និង​បាន​ប្រើប្រាស់​រយៈពេល​អស់​ជាង​២​ម៉ោង​ទើប​វះកាត់​រួចរាល់​ ។​ ប៉ុន្តែ​លុះ​មក​ដល់​ម៉ោង​២១​និង​៤០​នាទី​យប់​នា​ថ្ងៃ​ដដែល​ ភរិយា​របស់​គាត់​មាន​អាកា​រៈ​ធ្វើទុក្ខ​ខ្លាំង​ក៏​ដាច់ខ្យល់​ស្លាប់​នៅ​ក្នុង​គ្លីនិក​ឯកជន​នេះ​ បណ្តាល​ឲ្យ​អ្នក​ជំ​ងឹ​ផ្សេងៗ​ទៀត​ដែល​មក​សម្រាក​ព្យាបាល​នៅ​គ្លីនិក​ជាមួយ​គ្នា​ ព្រមទាំង​អ្នក​ជិតខាង​មានការ​ភ្ញាក់ផ្អើល​ ទើប​ធ្វើ​ឲ្យ​គ្រូពេទ្យ​ចិន​នោះ​ដឹង​ហេតុការណ៍​ ក៏​បាន​ដាក់​មេ​ផាយ​រត់គេច​ខ្លួន​បាត់​ស្រមោល​ ។​ ក្រោយ​ពេល​ហេតុការណ៍​កើតឡើង​ ក្រុម​គ្រូ​សារ​ស្ត្រី​រង​គ្រោះ​ក៏​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្តពោធិ៍សាត់​ ឈាន​ដល់​សមត្ថកិច្ច​ចម្រុះ​ចុះ​មក​ពិនិត្យ​ និង​ឆែកឆេរ​ទីតាំង​គ្លីនិក​នេះ​ ព្រមទាំង​ធ្វើ​កោសល្យវិច័យ​ទៅ​លើ​សាកសព​ និង​រឹបអូស​វត្ថុ​តាង​ជា​ច្រើន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​សាលាដំបូង​ខេត្តពោធិ៍សាត់​តែ​ម្តង​ ។​

​មជ្ឈដ្ឋាន​នានា​បាន​ធ្វើការ​រិះគន់​ថា​ ទាក់ទង​នឹង​សេវា​សុខភាព​សាធារណៈ​នេះ​ គឺ​ព្រះរាជាណាចក្រ​កម្ពុជា​បច្ចុប្បន្ន​ហាក់​មានការ​ធ្វេសប្រហែស​យ៉ាង​ខ្លាំង​ ចាប់តាំងពី​ក្រសួងសុខាភិបាល​រហូត​ដល់​ថ្នាក់​មន្ទីរ​សុខាភិបាល​រាជធានី​ ខេត្ត​ ដោយ​សមត្ថកិច្ច​ជំនាញ​ទាំងនេះ​គិតគូរ​ខ្លាំង​តែ​ទៅ​លើ​ផលប្រយោជន៍​លុយកាក់​ប៉ុណ្ណោះ​ មិន​បាន​ផ្តោតអារម្មណ៍​សំខាន់​ទៅ​លើ​ហានិភ័យ​កើតឡើង​ចំពោះ​អាយុជីវិត​ប្រជាពលរដ្ឋ​ឡើយ​ ទើប​គ្លីនិក​ឯកជន​មួយ​ចំនួន​តែង​មានការ​ធ្វេសប្រហែស​ បណ្តាល​ឲ្យ​កើតរឿង​អាស្រូវ​ទាក់ទង​នឹង​ការ​ស្លាប់​បាត់បង់​ជីវិត​របស់​អ្នកជំងឺ​ជា​ញឹកញាប់​ ៕​


EmoticonEmoticon