-អធិការដ្ឋាននគរបាលខណ្ឌដង្កោ បង្ក្រាបជនសង្ស័យ០២នាក់៖
-ស្តីពីករណីរំលោភសេពសន្ថវៈ កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២៩១៧វេលា ម៉ោង២១និង៣០នាទី ត្រង់ចំណុចដីឡូតិ៍គ្មានលេខ ផ្លូវបេតុង ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
នេះបើតាមpage របស់ស្នងការដ្ឋាននាគបាសរាជធានីភ្នំពេញ
-បង្កដោយជនសង្ស័យចំនួន០២នាក់៖ឈ្មោះ វុន វុទ្ធី ហៅ ម៉ាប់ ភេទ ប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរព្រូ រថយន្តក្រឡុក បេតុង (ស៊ីម៉ង់ ក្រឡុក) ស្នាក់នៅក្រុមហ៊ុនក្រឡុកបេតុង ភូមិប្រការ សង្កាត់ព្រៃស ខណ្ ឌដង្កោ រាជធានីភ្នំពេញ និង ឈ្មោះ សុក ពិសី ហៅ ប្លែក ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរព្រូរថយន្តក្រឡុកបេតុង (ស៊ីម៉ង់ក្រ ឡុក) ស្នាក់នៅក្រុមហ៊ុនក្រឡុកបេតុង ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌ ដង្កោ រាជធានីភ្នំពេញ។ តាមបណ្តឹង របស់ជនរងគ្រោះឈ្មោះ ឆ- រត ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ផ្លែឈើ ទីលំនៅភូមិ ទួលគគីរ ឃុំរុក្ខគិរី ស្រុកមោងឬស្សី ខេត្តបាត់ដំបង ។
* ដំណើររឿង៖ កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង២១,៣០ នាទី នារីរងគ្រោះឈ្មោះ ឆ រត ភេទស្រី អាយុ២៤ឆ្នាំ បានអោយបង ប្រុសជីដូនមួយឈ្មោះ សុខ វណ្ណះ ឌុបមកលេងផ្ទះជួលគូដណ្តឹងឈ្មោះ រុន រិទ្ធី ភេទប្រុស អាយុ៣៣ ឆ្នាំ ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌ ដង្កោ រាជធានីភ្នំពេញ ។ ពេលបងជីដូនមួយឌុបនារីរងគ្រោះមកដល់ ផ្លូវទំនប់ប្រឡាយទឹក ក្បែររោងចក្រកញ្ចក់តាំងផេងប៉ោ ដែលមាន ចំងាយពីកន្លែងគូរដណ្តឹងស្នាក់នៅ,ក៏អោយនារីរងគ្រោះចុះដើរ រួចក៏ជិះ ម៉ូតូត្រឡប់ទៅវិញ ។ ហើយនារីរងគ្រោះក៏បានដើរតាមផ្លូវតែម្នាក់ឯង ស្រាប់តែមានជនសង្ស័យចំនួន០២នាក់ ទី០១/ឈ្មោះ វុន វុទ្ធី ហៅ ម៉ាប់ ភេទប្រុស អាយុ២៩ឆ្នាំ ជិះម៉ូតូ០១គ្រឿងម៉ាកគុបជ្រុក ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ទី០២/ឈ្មោះ សុក ពិសី ហៅ ប្លែក ភេទប្រុស អាយុ២០ ឆ្នាំ ជិះម៉ូតូ ០១គ្រឿង ម៉ាកអ៊ឹមអេសអ៊ិច ពណ៌ស ពាក់ស្លាកលេខត្បូងឃ្មុំ 1D-4940 តាមផ្លូវបេតុង ជិះមកពីក្រោយស្របគ្នា។ ពេលនោះជនសង្ស័យឈ្មោះ សុក ពិសី ហៅ ប្លែក បានស្រែកសួរជនរង គ្រោះថា មកពីណា ទៅណា និងហៅជនរង គ្រោះអោយឡើងជិះម៉ូតូ ជាមួយ តែជនរងគ្រោះប្រកែកមិនហ៊ានឡើងជិះជាមួយទេ រួចជន សង្ស័យបាននិយាយថា មិនអីទេ ខ្ញុំស្គាល់ឈ្មោះ ហម ដែរតើពេលឮជន សង្ស័យនិយាយបែបនេះជនរងគ្រោះក៏ព្រមឡើងជិះម៉ូតូជាមួយ ដោយ សារគូដណ្តឹងរបស់ជនរងគ្រោះ និងឈ្មោះ ហម ធ្លាប់ស្គាល់គ្នាពិតមែន ។ ពេលជនរងគ្រោះឡើងជិះម៉ូតូជាមួយជនសង្ស័យឈ្មោះ សុក ពិសី ហៅ ប្លែក ទៅដល់ដីឡូតិ៍គ្មានលេខ ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានឈប់ម៉ូតូ រួចគំរាមឲ្យជនរងគ្រោះ ស្រាតខោ ហើយជនសង្ស័យក៏ធ្វើ សកម្មភាពចាប់រំលោភសេពសន្ថវៈ រហូតបានសម្រេច ចំណែកជនសង្ស័យម្នាក់ទៀតឈ្មោះ វុន វុទ្ធី ហៅ ម៉ាប់ ជាអ្នកចាំមើលផ្លូវ ។ ពេលធ្វើសកម្មភាព រួចជនសង្ស័យឈ្មោះ សុក ពិសី ហៅ ប្លែក បាននិយាយប្រាប់ជនរងគ្រោះថា កុំនិយាយប្រាប់ អោយគេដឹង ហើយជនសង្ស័យក៏ឌុបជនរងគ្រោះទៅ ទំលាក់នៅ ក្បែរប៉ុស្តិ៍សន្តិសុខយាមក្រុមហ៊ុនក្រឡុកស៊ីម៉ង់ត៍ ស្ថិតនៅភូមិប្រការ ក្បែរកន្លែងកើតហេតុដែរ ។រួចជនរងគ្រោះបានប្រាប់រឿងហេតុដល់គូរដណ្តឹងអោយបានដឹង ហើយមករាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស អោយជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ខាងលើ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រៃស ហើយជន រងគ្រោះក៏៏បានមកដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យទាំង០២នាក់ ខាងលើ អោយសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង ។
* បច្ចុប្បន្នជនសង្ស័យទាំង០២នាក់កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមផ្លូវច្បាប់។
Friday, February 10, 2017
អធិការដ្ឋាននគរបាលខណ្ឌដង្កោ បង្ក្រាបជនសង្ស័យ០២នាក់ក្នុងករណីរំលោភសេពសន្ថវៈ
Artikel Terkait
Subscribe to:
Post Comments (Atom)
EmoticonEmoticon