Thursday, January 5, 2017

Update ជន់សង្ស័យជាឃាតកបញ្ចាក់ពីមូលហេតុពិតដែលនាំអោយខ្លួនឈានទៅសម្លាប់ជនរងគ្រោះ

Tags

ការសន្និដ្ឋានរបស់សមត្ថកិច្ចមុននឹងចាប់បានជនសង្ស័យ

បើ​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ប្រាប់​នៅ​កន្លែង​កើតហេតុ​ជា​ជំហាន​ដំបូង​ថា ជន​រង​គ្រោះ​៣​នាក់​ដែល​ត្រូវ​ឃាតករ​អារ​.​ក​ក្នុង​បំណង​សម្លាប់​នេះ គឺជា​រឿង​គំនុំ​ទេ មិនមែន​ជា​រឿង​សម្លាប់​ប្លន់​យក​ទ្រព្យសម្បត្តិ​នោះ​ទេ ព្រោះ​ទ្រព្យសម្បត្តិ​មួយ​ចំនួន​របស់​ជន​រង​គ្រោះ ឃើញ​នៅ​ក្នុង​បន្ទប់​ជួល​ព្រមទាំង​មាន​ឯកសារ​របស់​បុគ្គលិក​ទាំង​៣​នាក់​នោះ​ផង​ដែរ ។

ជនសង្ស័យប្រាប់​នៅ​សមត្ថកិច្ច​

ជនសង្ស័យជាឃាតក បន្តថា មូលហេតុ​ពិតប្រាកដនៃការសម្លាប់នោះគឺ ជា​រឿង​គំនុំ​សុទ្ធសាធ ។ ​ដំបូងឡើយ ខ្លួន និង​ជន​រង​គ្រោះ​បាន​ស្គាល់គ្នា​តាមហ្វេសប៊ុក រួច​ហើយ​ជន​រង​គ្រោះ​បានហៅ ​ឲ្យរូបគេ​ចូល​បម្រើ​ការងារ ជា​បុគ្គលិក​ក្រុមហ៊ុន អាហារ​បំប៉ន់​ថៃ ដូច​ពួក​គេដែរ​ ។ ជនសង្ស័យបន្តទៀតថា ពេល​ដែល​ខ្លួន​យល់ព្រម​ចូល​បម្រើ​ការងារ ស្រាប់តែ​ក្រុម​ជន​រង​គ្រោះ ​បាន​ប្រាប់​ឲ្យ​រូបគេថា ត្រូវបង់លុយ​ចំនួន​២,០០០​ដុល្លារ ។ ហើយរូបគេ​មិន​មានលុយទេ ប៉ុន្តែ​ក្រុម​ជន​រង​គ្រោះ​នៅ​បន្ដ​បង្ខំ ទោះ​ទៅ​ខ្ចី​លុយ​គេ ឬ​សុំ​ពី​គ្រួសារ ក៏ដោយ​ ។ ការ​បង្ខំ​ឲ្យ​បង់លុយ​បែប​នេះហើយ ធ្វើ​ឲ្យ​ជន​ដៃដល់​ខឹងសម្បារ​ ដោយយល់ថាខ្លួនបាន​ចាញ់បោកគេហើយ ទើប​រៀបចំ​ផែនការ​សម្លាប់​ជន​រង​គ្រោះ​តែ​ម្ដងទៅ ។



EmoticonEmoticon