Page របស់ស្នងការដ្ឋាននាគបាសរាជធានីភ្នំពេញបានបញ្ជាក់ថាមាន
ករណីឆក់ទូរស័ព្ទដៃកើតឡើងនៅសង្កាត់ទួលស្វាយព្រៃទី១
នៅថ្ងៃទី២៦/០១/២០១៧ វេលាម៉ោង ១៤.១០នាទី, មានករណីលួច (ឆក់ទូរស័ព្ទដៃ) នៅចំណុចមុខផ្ទះលេខ៣៦ ផ្លូវលេខ៣៨៨ ក្រុម៤៣ ភូមិ៦ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ,
-បង្កដោយជនសង្ស័យឈ្មោះ ជា សឿ ភេទ ប្រុស អាយុ ១៧ ឆ្នាំ ខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវ បេតុង ភូមិ តាងៅ សង្កាត់ និរោធ ខណ្ឌច្បារអំពៅ ជិះម៉ូតូ ម៉ាក C125 ពណ៌ខ្មៅ សេរី ០១៧ គ្មាន ស្លាកលេខ លេខតួ + ម៉ាស៊ីន 9734375,០១គ្រឿង បានឆក់ទូរស័ព្ទដៃ ០១ គ្រឿង ម៉ាកSAM SUNG Galaxy- G2 របស់ជនរងគ្រោះ ឈ្មោះ
កុល ចន្ថា ភេទ ប្រុស អាយុ ២៥ ឆ្នាំ ខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន ស្រាបៀរអង្គរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិត្រពាំងស្វាយ សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
វត្ថុតាងដកហូត ៖ ទូរស័ព្ទដៃ ០១ គ្រឿង ម៉ាក SAM SUNG Galaxy G2 ពណ៌មាស ស៊ីមលេខ 096-600-0074 ( ប្រគល់ឲ្យម្ចាស់វិញ ) និង ម៉ូតូ ម៉ាក C125 ពណ៌ខ្មៅ សេរី ២០១៧ គ្មានស្លាកលេខ លេខតួ + ម៉ាស៊ីន 9734375 ( របស់ជនសង្ស័យ ) ។
រឿងហេតុ ៖ មុនពេលកើតហេតុ ជនរងគ្រោះជិះរថយន្តរបស់ក្រុមហ៊ុន ចេញពីក្រុមហ៊ុន នៅម្តុំស្ទឹងមានជ័យ គោលបំណងមកសាខាដេប៉ូ ស្រាបៀរកម្ពុជា ម្តុំសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន ។ ពេលមកដល់ កន្លែងកើតហេតុខាងលើ ក៏ចុះពីលើរថយន្ត ហើយក៏
លើក ទូរស័ព្ទនិយាយ ពេលនោះមាន ជនសង្ស័យ ជិះម៉ូតូ ម៉ាកខាងលើ មកអែបស្តាំដៃជនរងគ្រោះ ហើយឆក់ទូរស័ព្ទពីជនរងគ្រោះ បានសំរេច ហើយជិះគេចខ្លួនបាត់ ។តែជនរងគ្រោះបានស្រែកឲ្យគេជួយ និងដេញ តាមពីក្រោយ ហើយជនសង្ស័យ ក៏បានដួលម៉ូតូ រត់គេចខ្លួនចូលឃ្លាំង លេខ ១៩៩ ផ្លូវ ៣៨៨ ក្រុម ៤៤ ភូមិ ៦ ។ ពេលនោះសមត្ថកិច្ច យើង កំពុងល្បាត នៅចំណុចនោះ ក៏ចូលឃាត់ខ្លួនជនសង្ស័យ ព្រមទាំងវត្ថុ តាងបញ្ជូនមកប៉ុស្តិ៍ ។
បច្ចុប្បន្នជនសង្ស័យ រួមនិងម៉ូតូ កំពុងឃាត់ខ្លួននៅអធិការដ្ឋាន ដើម្បី កសាងសំណុំរឿង ។
EmoticonEmoticon