Tuesday, January 17, 2017

អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំប្រជុំស្ដីពីការតៀមលក្ខណៈរៀបចំពិធីបុណ្យបញ្ចុះខណ្ឌសីមា

Tags

នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំប្រជុំស្ដីពីការតៀមលក្ខណៈរៀបចំពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី វត្ដព្រែកប្រា ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោនាយករដ្ឋមន្ដ្រី និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ដែលនឹងប្រព្រឹត្ដទៅនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ខាងមុខនេះ។

អង្គប្រជុំមានការចូលរួមពីស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី គណៈកម្មការវត្ដ ដើម្បីធានាឱ្យបាននូវដំណើរការពិធីបុណ្យតាមបែបពុទ្ធសាសានាឱ្យប្រព្រឹត្ដទៅដោយរលូន និងគោរពតាមប្រពៃណី ដោយមានការចូលរួមពីពុទ្ធបរិស័ទ ព្រមទាំងប្រជាពលរដ្ឋនាឱកាសនោះផងដែរ។

ឯកឧត្តមអភិបាលរង បានធ្វើការបែងចែកភារកិច្ចទៅតាមជំនាញ និងការទទួលខុសត្រូវក្នុងការងារសន្ដិសុខ សណ្ដាប់ធ្នាប់ អនាម័យ និងពិធីបែបសាសនា ដើម្បីត្រៀមលក្ខណៈរៀបចំឱ្យល្អប្រសើរ ដោយនឹងមានការចូលរួមពីប្រមុខថ្នាក់ដឹកនាំសម្ដេចនាយករដ្ឋមន្ដ្រី និងមន្ដ្រីមុខការក្នុងជួររាជរដ្ឋាភិបាល។


EmoticonEmoticon