Sunday, January 29, 2017

អាមេរិចហាមឃាត់ជនភៀសខ្លួនស៊ីរីកាន់សាសនាឥស្លាមមិនឲ្យចូលទឹកដីខ្លួន តែអនុញ្ញាតសម្រាប់អ្នកកាន់សាសនាគ្រឹស្ទាន នេះបើតាមការលើកឡើង

Tags

អាមេរិចហាមឃាត់ជនភៀសខ្លួនស៊ីរីកាន់សាសនាឥស្លាមមិនឲ្យចូលទឹកដីខ្លួន តែអនុញ្ញាតសម្រាប់អ្នកកាន់សាសនាគ្រឹស្ទាន នេះបើតាមការលើកឡើងរបស់Page Cambodia Muslim Center Media
--------------------------------
សង្រ្គាមនៅក្នុងប្រទេសស៊ីរុីរយៈពេលជិត៦ឆ្នាំ បានសម្លាប់ជិវិតមនុស្សរាប់សែននាក ហើយប្រជាជន​រាប់លាននាក់បានក្លាយ​ជាជនភៀ​សខ្លួន។ ប្រជាជនជាស៊ីរីជាច្រើនបានស្វែងរកការជ្រកកោននៅក្នុងប្រទេសផ្សេងៗ រួមទាំងអឺរ៉ុប និងសហរដ្ឋអាមេរិច។

បណ្តាប្រទេសអឺរ៉ុបមួយចំនួនបានទទួល​ស្វាគមន៍ជនភៀសខ្លួនរាប់ពាន់នាក់ ខណៈដែលប្រទេសអឺរ៉ុបមួយចំនួនទៀតបានសង់របងដើម្បីការពារមិនអោយជនភៀសខ្លួចូលប្រទេសរបស់គេ។ ក្នុងនោះសហរដ្ឋអាមេរិចដែលបានចួលរូមធ្វើឲ្យមានសង្គ្រាមនៅក្នុងប្រទេសស៊ីរីនោះ  ក៏បានបិទទ្វាប្រទេសរបស់ខ្លួនផងដែរ។

ប្រធានាធិបតីថ្មីរបស់អាមេរិច លោក Donald Trump ​កាលពីប៉ុន្មានថ្ងៃមុននេះ បានចុះហត្ថលេខាលើបញ្ជាឱ្យផ្អាក​ជនភៀសខ្លួនមិនឲ្យចូលទឹកដីអាមេរិកសម្រាប់រយៈពេលបួនខែ។ អ្នកកាន់សាសនាឥស្លាមដែលភៀសខ្លួនចេញពីការសម្លាប់នៅស៊ីរី  នឹងត្រូវបានទប់ស្កាត់មិនឱ្យចូលសហរដ្ឋ
អាមេរិក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera ។

គួរបញ្ជាក់ថា បំរាមរបស់លោក Donald Trump នេះធ្វើឡើងសម្រាប់តែប្រជាជនស៊ីរីអ្នកកាន់សាសនឥស្លាមប៉ុណ្ណោះ បំរាបនេះមិនបានហាមប្រជាជនស៊ីរីអ្នកកាន់សាសនាគ្រឹស្ទាននោះទេ។ ការរារាំងមិនឱ្យជនមូស្លីមចូលសហរដ្ឋអាមេរិចនេះ គឺជាផ្នែកមួយនៃការ​សន្យារបស់លោក Donald Trump ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីរបស់លោក៕


EmoticonEmoticon