ខេត្តកំពង់ធំស្ត្រីម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦នេះ ដោយចោទប្រកាន់ពីបទរួមភេទជាមួយអនីតិជន ។លោកវរសេនីយត្រី កែ កញ្ចនា អធិការរងនគរបាលស្រុក ដឹកនាំកម្លាំងនគរបាលសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍បល្ល័ង្គ ចុះទៅចាប់ស្ត្រីឈ្មោះ សួស គឹម ហៅ ឆាយ គឹម អាយុ៣៣ឆ្នាំ នៅភូមិដូង ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ត្រូវបានចាប់ខ្លួនតាមដីលេខ១១៧ របស់ចៅក្រម ឃន សុកល ប្រធានសាលាដំបូងខេត្តកំពង់ធំ ពីបទ រួមភេទជាមួយអនីតិជន ចាប់តាំងពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៥ ។
ខណៈពេលចាប់ខ្លួនស្ត្រីសង្ស័យខាងលើ សមត្ថកិច្ចក៏បានចាប់ឃាត់ខ្លួនបុរស៣នាក់ផងដែរ តែសមត្ថកិច្ចមិនបានបញ្ជាក់ថា បុរសទាំង៣នាក់នោះត្រូវខ្លួនពីបទអ្វីឡើយ ។
ក្រោយពេលចាប់ខ្លួន ស្ត្រីសង្ស័យត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរៀងបញ្ជូនទៅតុលាការ ៕
EmoticonEmoticon