Friday, January 6, 2017

បុរសម្នាក់ដេីរទាក់លលកតាមបន្ទាត់ព្រំដែនជាន់មីនសល់ពីសម័យសង្គ្រាមរងរបួសធ្ងន់

Tags

បុរសខ្មែរឥស្លាមម្នាក់ដេីរទាក់លលកតាមបន្ទាត់ព្រំដែនជាន់មីនសល់ពីសម័យសង្គ្រាមរងរបួសធ្ងន់

តាមប្រភពពីទូរទស្សន៍បាយន្តបានអោយដឹងថា បុរសម្នាក់បានជាន់គ្រាប់មីនដែលកប់ក្នុងដីនៅចំណុចដីឡូតិ៍មួយកន្លែងស្ថិតក្នុងភូមិអូរនាងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ វេលា​ម៉ោង១១ព្រឹក ថ្ងៃ​ទី​៦ ខែមករា​ ឆ្នាំ​ 2017 បណ្តាលអោយផ្ទុះដាច់ជើងឆ្វេងមួយចំហៀង។
ប្រភពដដែលបានបន្តថាជន​រងគ្រោះ​ឈ្មោះ​ កូប​ ម៉ាន ភេទប្រុស ជា​ខ្មែរឥស្លាម​ អាយុ​ 47 ឆ្នាំរស់នៅភូមិបាលិយ្យ១សង្កាត់ក្រុងប៉ោយប៉ែត 
សមត្ថកិច្ចប្រាប់ថា មូលហេតុដែលបណ្តាលឲ្យបុរសខាងលើត្រូវគ្រាប់មីននោះគឺរូបគាត់បានដើរចូលព្រៃក្នុងតំបន់ហាមឃាត់ដេីម្បីទាក់សត្វលលក ពេលនោះក៍ជាន់មីនបណ្តាលអោយផ្ទុះដាច់ជើងឆ្វេងមួយចំហៀង។
ក្រោយកេីតហេតុ ក្រុមគ្រួសារនិងអាជ្ងាធរក្នុងមូលដ្ឋានយកជនរងគ្រោះ​ ទៅមន្ទីពេទ្យបង្អែកក្រុងប៉ោយ ដោយជម្ងឺធ្ងន់ពេក ក្រុមគ្រួពេទ្យដឹកយកសង្គ្រោះបន្តទៅមន្ទីរពេទ្យបង្អែកមង្គល​​មង្គលបូរី ហើយត្រូវកាត់ជើងឆ្វេង។

EmoticonEmoticon