Wednesday, January 18, 2017

អាវុធហត្ថភ្នំពេញ ប្រគល់ម៉ូតូ០១គ្រឿងជូនម្ចាស់ដើមវិញ បន្ទាប់ពីត្រូវបានក្រុមចោរប្លន់បាត់០១យប់

Tags

អាវុធហត្ថភ្នំពេញ ប្រគល់ម៉ូតូ០១គ្រឿងជូនម្ចាស់ដើមវិញ បន្ទាប់ពីត្រូវបានក្រុមចោរប្លន់បាត់០១យប់នេះបើតាមអាវុធហត្ថភ្នំពេញ
នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ មន្រ្តីជំនាញអាវុធហត្ថរាជធានីភ្នំពេញ បានប្រគល់ម៉ូតូ០១គ្រឿងជូនម្ចាស់ដើមវិញ បន្ទាប់ពីត្រូវបានក្រុមចោរប្លន់បាត់០១យប់។ គួរបញ្ជាក់ផងដែរថាកាលពីរវេលាម៉ោង០១:០០នាទីយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ មានករណីប្លន់ម៉ូតូ០១គ្រឿង នៅចំណុចផ្លូវលេខ៣០៤កែងនិង១៤៣ ស្ថិតក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ជនរងគ្រោះឈ្មោះប៉ុង ចិន្តា ភេទប្រុស អាយុ៣១ឆ្នាំ មានមុខរបជាអ្នករត់ម៉ូតូឌុបត្រូវបានជនសង្ស័យ មានគ្នាប្រហែលជា១០នាក់ជិះម៉ូតូ០៦ទៅ០៧គ្រឿង បានព័ទ្ធគំរាមប្លន់យកម៉ូតូ ជនរងគ្រោះក៏បានរត់ចោលម៉ូតូអោយពួកចោរយកទៅដោយសុវត្ថិភាព។ភ្លាមៗនោះជនរងគ្រោះក៏បានទៅប្តឹងមន្រ្តីអាវុធហត្ថខណ្ឌចំការមន។ក្រោយពេលទទួលពាក្យបណ្តឹងអាវុធខណ្ឌចំការមនសហការជាមួយអាវុធហត្ថខណ្ឌមានជ័យ និងការិយាល័យព្រហ្មទណ្ឌអាវុធហត្ថរាជធានីភ្នពេញបានស្រាវជ្រាវតាមវិធានការជំនាញរហូតឈានដល់ការកំណត់មុខសញ្ញា និងចុះឡោមពទ្ឋ័ឆែកឆេរផ្ទះគ្មានលេខមួយកន្លែងស្ថិតក្នុងភូមិតានូ១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលសង្ស័យថាជាកន្លែងលាក់ខ្លួនរបស់ក្រុមចោរ។ តែដោយជនល្មើសបានដឹងខ្លួនក៏គេចបាត់អស់ នៅសល់តែម៉ូតូ០២គ្រឿងត្រូវអាវុធហត្ថរាជធានីភ្នំពេញដកហូត។ក្នុងនោះម៉ូតូ០១គ្រឿងម៉ាកហុងដាស៊ូមើរពណ៍សលាយលឿងពាក់ស្លាកលេខភ្នំពេញ1GA-5043ស៊េរីឆ្នាំ២០១៧ជារបស់ជនរងគ្រោះដែលត្រូវបានចោរប្លន់ និង០១គ្រឿងទៀតម៉ាកស៊ុយសុគីនិចពណ៏ក្រហមស្លាកលេខភ្នំពេញ1GC-1343 សង្ស័យជារបស់ជនល្មើសធ្វើសកម្មភាពប្លន់បច្ចុប្បន្នអាវុធហត្ថរាជធានីភ្នំពេញកំពុងស្រាវជ្រាវបន្ត រឺឯម៉ូតូជនរងគ្រោះប្រគល់ជូនម្ចាស់ដើមវិញ។


EmoticonEmoticon