ប្រភព Facebook
គ្រោះថ្នាក់ចរាចរណ៍ស្លាប់២៥នាក់នៅឆុនបុរីសង្ស័យមានពលករខ្មែរ
ប្រទេសថៃ ៖ យ៉ាងហោចណាស់ក៏មានមនុស្សស្លាប់នៅក្នុងអណ្តាតភ្លើងចំនួន ២៥ នាក់
ដែរ ក្នុងចំណោមអ្នកដំណើរទាំង២៧នាក់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ
ដ៏គួរអោយរន្ធត់នៅក្នុងប្រទេសថៃ បន្ទាប់ពីមានរថយន្តដឹកអ្នកដំណើរចំនួនពីរគ្រឿង
បានប៉ះទង្គិចគ្នាយ៉ាងពេញទំហឹង បណ្តាលអោយធ្លាយធុងហ្គាសឆាបឆេះតែម្តង ។
យោងតាមរបាយការណ៍ពីប្រទេសថៃ ដែលកម្ពុជាថ្មីទទួលបានគឺ ហេតុការណ៍នេះបាន
កើតឡើងនៅវេលាម៉ោង២ រសៀល ថ្ងៃទី ២ ខែមករា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ
លេខ ៣៤៤ ក្នុងភូមិ១ ឃុំណងអុីរុណ ស្រុកបានបឹង ខេត្តឆុនបុរី ប្រទេសថៃ រវាងរថយន្តតួរីស ជាមួយនឹងរថយន្តម៉ាកនីសាន់ ដឹកអ្នកដំណើរដូចគ្នា ។លោកបាន់ឆា ប៉ានណាំ សាក្សីដែលបានឃើញហេតុការណ៍បាននិយាយថា នៅមុន
ពេលកើតហេតុគឺមានរថយន្តមួយគ្រឿង ប្រភេទតួរីសដឹកអ្នកដំណើរ ពាក់ស្លាកលេខ
បាងកក ១៥.១៣៥២ ដែលបានធ្វើដំណើរក្នុងទិសដៅពីខេត្តច័ន្ទបុរីប្រទេសថៃ🇭 ( ព្រំដែនកម្ពុជា
ជាប់នឹងខេត្តប៉ៃលិន ) ឆ្ពោះទៅកាន់ទីក្រុងបាងកក ។នៅពេលនោះដែរ គឺអ្នកបើកបររថយន្តតួរីស ហាក់បីដូចជាងងុយដេក គឺបានរេចង្កូត
ខណៈដែលរថយន្តកំពុងមានល្បឿនលឿន ហើយបានជ្រុលទៅបុកនឹងរថយន្តមួយគ្រឿងទៀតម៉ាកនីសាន់ ពាក់ស្លាកលេខ បាងកក ២៤៨៣ ដែលកំពុងធ្វើដំណើរច្រាស់ទិសគ្នាយ៉ាងពេញទំហឹង ធ្វើអោយរថយន្តបានធ្លាយធុងហ្គាស ហើយក៏មានអណ្តាតភ្លើងឆាបឆេះឡើងតែម្តង ។
ក្រោយពេលកើតហេតុ និងបន្ទាប់ពីទទួលបានព័ត៌មានរួចមក កំលាំងតម្រួតផ្នែក
អគ្គីភ័យ បានចេញប្រតិបត្តិការដើម្បីជួយពន្លត់អណ្តាយភ្លើងនេះ ជាលទ្ធផលនៅក្នុង
ហេតុការណ៍នេះដែរ គេសង្គេតឃើញថា មនុស្សដែលជិះនៅក្នុងរថយន្តតួរីសដែលសរុប
មានចំនួន១៤នាក់ បានស្លាប់ទាំងអស់ គឺមានប្រុស៤នាក់ និងស្រី១០នាក់ ដោយឡែក
នៅក្នុងរថយន្តនីសាន់ មានអ្នកដំណើរសរុប ១៣នាក់ បានស្លាប់ដោយសារអណ្តាតភ្លើង
អស់ចំនួន១១នាក់ ក្នុងនោះប្រុស៥នាក់ និងស្រី៦នាក់ ចំណែកអ្នកដំណើរពីរនាក់
ទៀតបានរងរបួសជាទម្ងន់ ដែលត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ។
នៅក្នុងពេលនោះដែរ នៅក្នុងចំណោមជនរងគ្រោះទាំងអស់ គេមិនទាន់ដឹងថា តើមាន
ពលករខ្មែរដែរឬទេ ព្រោះទិសដៅពីច័ន្ទបុរី ឆ្ពោះទៅក្រុងបាងកក គឺគេសង្ស័យថាអាច
មានខ្មែរនៅក្នុងនោះដែរ ប៉ុន្តែចំពោះព័ត៌មានលំអិត កម្ពុជាថ្មីនឹងធ្វើការផ្សព្វផ្សាយ
ជាក្រោយ ៕
EmoticonEmoticon