ស្ដាប់ចម្លើយសារភាពរបស់ឃាតករអារកសម្លាប់នៅសៀមរាប
ខេត្តសៀមរាប ៖ បន្ទាប់ពីចាប់ខ្លួនបានឃាតករដៃឆៅអារកសម្លាប់នៅរាត្រីឆ្លងឆ្នាំកាលពីល្ងាចថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦ នៅស្រុកជីក្រែង ខេត្តសៀមរាប ជនដៃដល់ជាឃាតករបានឆ្លើយសារភាពហើយ ។នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យជាឃាតករដៃឆៅបានឆ្លើយសារភាពថា រូបគេពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់មែន ដោយរូពគេម្នាក់ឯងបានដាក់ថ្នាំសណ្ដំចូលទៅក្នុងទឹកឲ្យជនរងគ្រោះផឹកឲ្យសន្លប់ រួចយកពូថៅកាប់ជនរងគ្រោះរហូតស្លាប់ភ្លាមដើម្បីប្លន់យកទ្រព្យសម្បត្តិ រួចរត់គេចខ្លួនតែម្តង តែទីបំផុតនៅត្រូវសមត្ថកិច្ចចាប់ខ្លួនបាន ៕
លោកវរសេនីយ៍ឯក ភឹង ចិន្ដារ៉េត ស្នងការរងនគរបាល និងប្រធានការិយាល័យកណ្ដាលព្រហ្មទណ្ឌខេត្តសៀមរាប បានឲ្យដឹងថា ជនសង្ស័យឃាតករឈ្មោះ ជា សុខជៀន អាយុ២៣ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនអាហារបំប៉នសុខភាព (B.H.I.P) មានទីលំនៅស្រុករលារប្អៀរ ខេត្តកំពង់ឆ្នាំង បច្ចុប្បន្នស្នាក់នៅផ្ទះជួលក្នុងក្រុងសៀមរាប ។
EmoticonEmoticon