Hackerវ័យក្មេងបែកស្លុយHackគណនីFBបានសំរេចឆាតទៅខ្ចីលុយក្មួយគេត្រូវជាប់ទ្រុង
យុវជនម្នាក់បានត្រូវសមត្ថកិច្ចនិងជនរងគ្រោះ រៀបចំផែនការដាក់អន្ទាក់ចាប់បាន នៅកន្លែងវេរលុយ ខណះដែលយុវជនរូបនោះ បានប្រេីជំនាញ IT hack យក Account មួយឈ្មោះថា Hin Mana។
បន្ទាប់ពី hack បានសំរេច យុវជននេះ បានប្រេីល្បិចតាំងខ្លួនជាម្ចាស់Account chatទៅ ខ្ចីលុយពីក្មួយរបស់ម្ចាស់ Account ចំនួន900$ តែដោយស្រ្តីជាក្មួយឆ្លាត ក៏បានប្រេីល្បិចលួងលោមជនបោកប្រាស់នោះ អោយចូលទៅក្នុងអន្ទាកបានដោយងាយ។
សូមអាន Status ស្រ្តីជាក្មួយ ដែលមានគណនីឈ្មោះថា Tata ata tata
សូមបងប្អូនទាំងអស់គ្នាប្រុងប្រយ័ត្ន
ថ្ងៃនេះមានគេហេកអាខោនអុីរបស់ខ្ញុំឆាតមកសុំខ្ចីលុយ900$ តែចៃដន្នអីខ្ញុំអត់លង់ជឿ ហើយក៏បានលែងល្បិចបកទៅវិញម៉ាឆ្ងាញ់ ហើយក៏មានការសហការពីជញ្ជីងវេរលុយរហូតឃាត់បានជនឆបោករូបនេះបានសំរេច .... ខាងបងបងប៉ូលីសកំពុងតែធ្វើការផងដែរ ... នេះជាបទពិសោធន៍១ សូមអ្នកទាំងអស់គ្នាមេត្តាប្រុងប្រយ័ត្ននិងពិចារណាអោយបានល្អិតល្អន់មុននឹងជឿលើនរណាម្នាក់...ជួយshareផង អរគុណ
បញ្ជាក់អាខោន Hin Mana នេះជារបស់អុីខ្ញុំដែលត្រូវបានគេលួចដើម្បីឆាតបោកប្រាស់អ្នកដែលស្គាល់គាត់
Saturday, December 31, 2016
Hackerវ័យក្មេងបែកស្លុយHackគណនីFBបានសំរេចឆាតទៅខ្ចីលុយក្មួយគេត្រូវជាប់ទ្រុង
Artikel Terkait
Subscribe to:
Post Comments (Atom)
EmoticonEmoticon