Sunday, December 11, 2016

#ថ្ងៃមរណភាពរបស់ណាហ្ពីមូហាំម៉ាត់_សល់លល់ឡោះអាឡៃហីវ៉ាសាល់ឡាំ_ដែលអ្មកឥស្លាមគួរតែដឹង

Tags

#ថ្ងៃមរណភាពរបស់ណាហ្ពីមូហាំម៉ាត់_សល់លល់ឡោះអាឡៃហីវ៉ាសាល់ឡាំ_ដែលអ្មកឥស្លាមគួរតែដឹង
ថ្ងៃច័ន្ទទី12កើតខែរ៉ហ្ពីអុលអៅវ៉ាល់ឆ្នាំ11នៃមហាម៉ាត់ស័ករាជ ជាថ្ងៃដែលណាហ្ពីមូហាំម៉ាត់បាន លាចាគលោក។គ្រានោះគេឃើញកូនស្រីពៅរបស់លោកនាងហ្វាទីម៉ះចូលទៅក្នុងផ្ទះរបស់លោកទាំងទឹកភ្នែកដោយសារតែនាងឃើញឱពុកខ្លួនដេកស្តូកស្តីងគ្រោកមិនរួចមិនអាចងើបមកថើបថ្ងាស់របស់នាងដូចសពដងឡើយ។ណាហ្ពីបានហៅកូនស្រីពៅរបស់ខ្លួនមកជិត រួចនិយាយខ្សីបៗដោយសំលែងខ្សោយៗដាក់ ត្រចៀករបស់នាង។ស្តាប់រួចនាងក៏យំយ៉ាងខ្លាំង។បន្ទាប់មកណាហ្ពីក៏បានខ្សីបដាក់ត្រចៀកនាងម្តងទៀតធ្វើឲ្យនាងញញឹមវិញ។លើកទីមួយបានជានាងយំដោយសារតែណាហ្ពីប្រាប់ថា គាត់ជិតស្លាប់ហើយ។លើកទីពីរបានជានាងញញឹមដោយសារណាហ្ពីប្រាប់ថានាងជាអ្នកដែលបានជួបលោកមុនគេបង្អស់។បន្ទាប់មកណាហ្ពីក៏ឲ្យគេចេញពីផ្ទះដ៏តូចរបស់លោកទុកតែ ប្រពន្ធរបស់លោក អ៊ំម៊ុលម៊ុមីនីន(មាតានៃអ្នកម៊ុមីន)អាអៃសាស់តែម្នាក់គត់។
ណាហ្ពីលោកបានកើយលើទ្រូងភរិយាសំណព្វ របស់លោករួចលើកដៃឡើងលើថាៈ"ម្ចាស់ដ៏ខ្ពស់ខ្ពង់ ម្ចាស់ដ៏ខ្ពង់ខ្ពស់" អាអៃសាស់បានប្រាប់ថាណាហ្ពីកំពុងធ្វើការជ្រើសរើសរវាងការបន្តជីវិតរស់រានលើផែនដីទៀតឬត្រូវត្រលប់ទៅជួបម្ចាស់ដែលខ្ពង់ខ្ពស់វិញ។ពេលនោះម៉ាឡាអីកាត់ជីព្រីលបានសួរណាហ្ពី ថា "ឱ រ៉សូល៊ុលឡោះ ម៉ាឡាអីកាទុលម៉ោតនៅនឹងមាត់ទ្វា តើលោកអនុញ្ញាតឲ្យគាត់ចូលឬទេ?" ណាហ្ពីប្រាប់ថាៈ"មិនអីទេ ឲ្យគេចូលមក"។
ម៉ាឡាអីកាទុលម៉ោតបានចូលមករួចក៏ឲ្យសាឡមណាហ្ពី"អាសសាឡាមូអាលៃកា យ៉ារ៉ស៊ុលុលឡោះ អល់ឡោះបានចាត់ឲ្យខ្ញុំ
មកដើម្បីឲ្យលោកជ្រើសរើសថា តើគួរតែនៅ រស់រានមានជីវិតលើផែនដីទៀតឬក៏ចង់វិលត្រលប់ទៅជួបអល់ឡោះវិញ?" ណាហ្ពីតបថា "ម្ចាស់ដ៏ខ្ពង់ខ្ពស់ ម្ចាស់ដ៏ខ្ពង់ខ្ពស់"
មានន័យថាលោកសម្រេចចិត្តទៅជួបអល់ឡោះវិញ។ម៉ាឡាអីកាទុលម៉ោតក៏មកជិតក្បាលរបស់លោកហើយនិយាយថាៈ"ឱ វិញ្ញាណដ៏បរិសុទ្ធ វិញាណរបស់ មូហាំម៉ាត់ ហ្ពីន អាប់ឌុលឡោះចូរអ្នកចេញមករួចឆ្ពោះទៅរកការរីហ្ទោ"ព្រមល្មម"ពីម្ចាស់របស់អ្នកដោយទ្រង់គ្មានការខឹងសម្បារអ្វីឡើយពីអ្នក។" ពេលនោះអាអៃសាស់ប្រាប់ថាដៃរបស់លោកក៏ធ្លាក់ចុះឯក្បាលរបស់លោកធ្ងន់ជាងមុនហើយគាត់ដឹងថាណាហ្ពីទទួលមរណៈភាពហើយតែគាត់មិនដឹងថាតើគួរតែធ្វើយ៉ាងណានោះទេ។ពេលអាអៃសាស់បើកទ្វាបន្ទប់គាត់បានឃើញមនុស្សម្នាជាច្រើនកំពុងតែឈរព្រោងព្រាត់នៅក្នុងម៉ាស្ជិត​(ម៉ាស្ជិតទុនណាហ្ពាវី)ដែលនៅជាប់ទ្វាផ្ទះណាហ្ពីផ្ទាល់តែម្តង។
ហើយគាត់បានប្រាប់ថាណាហ្ពីលោកស្លាប់ហើយណាហ្ពីលោកស្លាប់បាត់ហើយ។សំលែងយំបានលាន់ឮពេញផ្ទៃម៉ាស្ជីត។អាលីហ្ពិនអាហ្ពីតលីបទន់ជង្គង់ក្រិបដល់ដីអូស្មានហ្ពិនអាហ្វានមានសភាពមិនខុសពីកូនក្មេងបៀមដៃ។ភ្លាមនោះអូមើរហ្ពីនខតប់ដកដាវឆាច់រួចស្រែកថាៈ "នរណាថាណាហ្ពីមូហាំម៉ាត់ស្លាប់ អញ់នឹងកាត់ក្បាលវានិងដាវនេះជាមិនខាន់ ការពិតលោកទៅជួបនឹងអល់ឡោះរួចក៏ត្រលប់មកវិញដូចដែលណាហ្ពីមូសើទៅជួបនឹងអល់ឡោះរួចលោកក៏ត្រលប់មកវិញអញ្ចឹងដែរ នរណា ហានតែថាណាហ្ពីស្លាប់ទៀតអញ់នឹងកាត់ក្បាលវាមិនខាន។ពេលនោះអាហ្ពូហ្ពើកើរក៏ចូលទៅក្នុងផ្ទះរបស់ណាហ្ពីរួចឧទានថាៈ "ឱសំលាញ់អើយ!! ឱសំណព្វចិត្តអើយ!! ឱណាហ្ពីអើយ!!" រួចគាត់ក៏ថើបថ្ងាស់ណាហ្ពី រួចនិយាយថា "ខ្លួនអ្នកក្រអូបទាំងពេលនៅរស់ និងពេលស្លាប់ ឱរ៉ស៊ូលុលឡោះ!!"
បន្ទាប់មកគាត់ក៏ចេញមកវិញរួចប្រកាសថា"នរណាហើយដែលគោរពបូជាមកមូហាំម៉ាត់ ពិតណាស់មូហាំម៉ាត់គឺស្លាប់ តែនរណាហើយ ដែលគោរពបួជាទៅចំពោះអល់ឡោះនោះអល់ឡោះទ្រង់រស់ជាអមតៈមិនស្លាប់ឡើយ"។ និយាយចប់ដាវលើដៃអូមើរក៏ធ្លាក់ដល់ដីរួចអូមើរក៏រត់ចេញពីទីនោះដើម្បីរកកន្លែងស្ងប់ស្ងាត់អង្គុយយំតែម្នាក់ឯង។រួចគេក៏បានបញ្ចុះសពណាហ្ពីក្នុងផ្ទះរបស់គាត់តែម្តង។
បើនិយាយពីថ្ងៃ12កើតខែរ៉ហ្ពីអុលអាវវ៉ាល់នោះគេនឹងនឹកដល់ថ្ងៃកំណើតរបស់ណាហ្ពីមូហាំម៉ាត់(សុខសន្តិភាពកើតមានលើលោក)ហើយក៏មានក្រុមមនុស្សមួយចំនួននាំគ្នាប្រារព្ធ​ពិធីបុណ្យខួបកំណើតឬMuhammad's birthday ឬម៉ាវលីតដែលគេនិយមហៅថាម៉ាវលុតដែលអនុវត្តតាមយុគហ្វាទីមីយ៉ះអំឡុងស.វទី4ពោលគឺបួនរយឆ្នាំបន្ទាប់ពីណាហ្ពីលោកទទួលមរណៈកាល។គេប្រារព្ធពិធីនេះឡើងដើម្បីរីករាយអបអរសាទរដល់ថ្ងៃដែលណាហ្ពីលោកបានប្រសូត។តែមានមនុស្សតិចតួចណាស់ដែលពំុបានដឹងថាណាហ្ពីលោកទទួលមរណភាពក៏នៅថ្ងៃ12កើតខែរ៉ហ្ពីអុលអ៉ាវវាល់ដែរ។ស្របពេលដែលគេកំពុងសប្បាយរីករាយនោះតកាលពី1437ឆ្នាំមុន
តើមានហេតុការរំជួលចិត្តកម្រិតណាពីសំណាក់សាហាហ្ពាត់ក្នុងថ្ងៃនេះដែលជាថ្ងៃដែលអល់ឡោះយកណាហ្ពីរបស់ទ្រង់ត្រលប់ទៅវិញនោះ។

اللهم صل وسلم على نبينا محمد ...


EmoticonEmoticon