>>>>>>>>អនុម័ត ទុក្ខធំ<<<<<<<<
ឡើងមកភ្នំពេញ_រៀបរាប់ទន្ទេញ_ឃ្លាឃ្លោងអនុម័ត
ពួកយើងអាចារ្យ_តំណាងសិទ្ធិសំរេច_ម្សិលមិញស្រេចបាច់
លើកដៃលើកជើង។
អីមាំកឹមភូឈួយ_រែងគិតទុក្ខព្រួយ_ដេកគិតពិចារណា
រឿងនេះធំណាស់_ប៉ះពាល់សាសនា_ដោយសារដុល្លារ
ភ្នែកងងឹតសូន្យ។
បបួលគ្នីគ្នា_ក្មេងចាស់ជរា_ត្រូវវារឡើងឡាន
មកដល់ភ្នំពេញ_សំដែងសិទ្ធិក្លាហាន_ពុះផ្លូវអោយបាន
តំណែងយើងគង់វង់។
មេយើងត្រូវការ_ទោះបីមរណា_ត្រូវឆ្លើយគាំទ្រ
គំរោងនេះល្អណាស់_រាស្ត្រខ្ញុំសាទរ_ទោះត្រូវភូតភរ
ដើម្បីជីវភាព៕
និពន្ធដោយ៖ ចាមៗភូមិយើង
EmoticonEmoticon