Wednesday, April 5, 2017

ខ្លោចចិត្តណាស់ ! កុមារជនជាតិស៊ីរីជាច្រើនបានស្លាប់យ៉ាងវេទនាដោយសារតែការវាយប្រហារដែលគេសង្ស័យថាដោយអាវុធគីមី

Tags

#ខ្លោចចិត្តណាស់ ! កុមារជនជាតិស៊ីរីជាច្រើនបានស្លាប់យ៉ាងវេទនាដោយសារតែការវាយប្រហារដែលគេសង្ស័យថាដោយអាវុធគីមី

នេះបើតាមpage របស់Cambodia Muslim media center

យ៉ាងហោចណាស់មានមនុស្ស 72 នាក់រួមទាំងកុមារ 11 នាក់ត្រូវបានសម្លាប់ក្នុងក្រុង Khan Sheikhun នៃខេត្ត Idlib នាថ្ងៃអង្គារនេះ ​នេះបើយោងតាមអង្គការសង្គមវេជ្ជសាស្រ្តអាមេរិចស៊ីរី (Sams)។ ក្រុមចម្រុះជាតិស៊ីរី ដែលជាក្រុមប្រឆាំងរដ្ឋាភិបាលបាននិយាយថា ឧស្ម័នមួយប្រភេទ​ត្រូវបានទាហានរដ្ឋាភិបាលប្រើនៅក្នុងការវាយប្រ
ហារទៅតំបន់មួយដែលកាន់កាប់ដោយក្រុមឧទ្ទាមប្រឆាំង ។

ទាហានរដ្ឋាភិបាលស៊ីរីបានច្រានចោលចំពោះការចោទ
ប្រកាន់នេះ ដោយបានថ្លែងថា ទាហានរដ្ឋាភិបាលមិន
បានប្រើប្រាស់អាវុធគីមីនៅក្នុងការវាយប្រហារលើក្រុង Khan Sheikhun ​នោះទេ។នេះបើតាមសារព័ត៌មាន Aljazeera.

សង្រ្គាមស៊ីរី អូសបន្លាយ​ពេលជាង៦ឆ្នាំមកនេះ បានផ្ដាច់យកអាយុជីវិតប្រជាជនស៊ីរី​ច្រើនជាង ២៥០,០០០នាក់ និងជិត ០៥លាននាក់​រត់ចេញទៅក្រៅ​ប្រទេស ហើយ០៦លាននាក់​បានផ្លាស់​ប្ដូរទីលំនៅ​នៅក្នុងប្រទេស៕


EmoticonEmoticon

:)
:(
hihi
:-)
:D
=D
:-d
;(
;-(
@-)
:o
:>)
(o)
:p
:-?
(p)
:-s
8-)
:-t
:-b
b-(
(y)
x-)
(h)