Friday, March 17, 2017

ករណីបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ (ដេញវាយកញ្ចក់ឡានគេ)

Tags

ករណីបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ (ដេញវាយកញ្ចក់ឡានគេ) នៅភូមិសង្កែបង្វែ ឃុំភ្នំកុង ស្រុកអង្គរជ័យនេះបើតាមpage របស់ស្នងការដ្ឋាននាគបាសខេត្តកំពត

កំពត-ស្រុកអង្គរជ័យ ៖ នៅថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង ២២:០០នាទី មានករណីបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ (ដេញវាយកញ្ចក់ឡានគេ) នៅភូមិសង្កែបង្វែ ឃុំភ្នំកុង ស្រុកអង្គរជ័យ ។ ជនសង្ស័យចំនួន ០៦នាក់ ដេញវាយកញ្ចក់ឡានគេ បច្ចុប្បន្នឃាត់ខ្លួនបានចំនួន ០២នាក់ រួមមាន : ១.ឈ្មោះ ម៉ម ថុល ភេទប្រុស អាយុ ២០ឆ្នាំ នៅភូមិឈើនៀងខ្ពស់ ឃុំគោកព្រេច ស្រុកគីរីវង្ស ខេត្តតាកែវ ២.ឈ្មោះ អ៊ឹម សុចិន ភេទប្រុស អាយុ ១៩ឆ្នាំ នៅភូមិសង្កែបង្វែ ឃុំភ្នំកុង ស្រុកអង្គរជ័យ និងរឹបអូសវត្ថុតាងបានកំណាត់ដែកបំពង់ទីបចំនួន ០៣កំណាត់ ។ បច្ចុប្បន្នជនសង្ស័យកំពុងកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕


EmoticonEmoticon

:)
:(
hihi
:-)
:D
=D
:-d
;(
;-(
@-)
:o
:>)
(o)
:p
:-?
(p)
:-s
8-)
:-t
:-b
b-(
(y)
x-)
(h)