Friday, January 6, 2017

Breaking news::មានការផ្ទុះអាអាវុធនៅនៅរដ្ឋផ្លរីដាសហរដ្ឋអាមេរិកបណ្ដាលអោយមនុស្ស5នាក់ស្លាប

Tags

មានការផ្ទុះអាអាវុធនៅនៅរដ្ឋផ្លរីដាសហរដ្ឋអាមេរិកបណ្ដាលអោយមនុស្ស5នាក់ស្លាបនិង8នាក់ផ្សេងទៀតរងរបួល

បន្ទាប់ពីមានហេតុការណ៏ផ្ទុះ អាវុធមួយនៅឯអាកាសយាន្តដ្ឋាន «Ft. Lauderdale-Hollywood » នៅរដ្ឋផ្លរីដា សហរដ្ឋអាមេរិក ដែលបង្ករឡើងដោយបុរសម្នាក់។

ខ្មាន់កាំភ្លើងត្រូវបានគេចាប់ខ្លួនបានហើយមានឈ្មោះ  Esteban Santiago ជាទាហ៊ានជើងចាស់ជនជាតិអ៊ីរ៉ាក់ ត្រូវបាននាំទៅមន្ទីរឃុំឃាំងបន្ទាប់ពី បុរសរូបនេះបានបាញ់ប្រហារនៅកន្លែងទុកឥវ៉ាន់កាលពីថ្ងៃសុក្រប្រហែលម៉ោង 1 រសៀល ម្សិលមិញនេះ។

ជនបង្ករហេតុ ត្រូវបានគេដឹងថាបានជិះយន្តហោះទៅរដ្ឋផ្លរីដាចេញពីរដ្ឋអាឡាស្កា ប្រទេសអូស្ត្រាលី ហើយពេលនោះក៏ត្រូវបានគេត្រួតពិនិត្យមើលកាំភ្លើងផងដែរនៅមុនពេលធ្វើដំណើរ។

ប៉ុន្តែនៅពេលដែលមកដល់កន្លែងកើតហេតុក្រោយពេលចុះចត ជនបង្ករវ័យ 26 ឆ្នាំដែលពាក់អាវយឺត បានស្ពាយកាបូប ទៅដាក់គ្រាប់ក្នុងកាំភ្លើងនៅឯបន្ទប់ទឹក ហើយបានបាញ់ប្រហាជនរងគ្រោះយ៉ាងសាហាវបំផុត ។

តាមប្រភពព័ត៌មានបានអោយដឹងថា បុរសរូបនេះធ្លាប់មានប្រវត្តមានបញ្ហាសតិអារម្មណ៏កាលពីមុន។ ហើយក្រោយពេលមានហេតុការណ៏នេះបានធ្វើអោយអ្នកដំណើរជាច្រើនភ័យបុកពោះផងដែរ ដោយមានអ្នកខ្លះបានក្រាបនៅក្រោមតុទៀតហើយ ចំណែកអ្នកខ្លះទៀតបានរត់ចេញទៅក្រៅ ហើយចំពោះអត្តសញ្ញាណជនរងគ្រោះគេមិនទាន់បានដឹងនៅឡើយទេ៕


EmoticonEmoticon