ថ្ងៃទី០៩ ខែមករាឆ្នាំ២០១៦
នៅវេលាម៉ោង៧:៣០នាទីព្រឹក មានបងប្អូនប្រជាកសិករ រស់នៅភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប បានធ្វើដំណើរទៅស្រែ ក៏ជួបប្រទះ ឃើញគ្រាប់យុទ្ធភណ្ឌ មិនទាន់ផ្ទុះ ចំនួន០១គ្រាប់ នៅចំណុចខាងត្បូង ភ្នំក្រោម ចម្ងាយប្រហែល៩០០ម៉ែត្រ ក៏រាយការណ៍មកនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់សៀមរាបនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប។
បន្ទាប់ពីទទួលសេចក្តីរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋ លោកអនុសេនីយ៍ត្រី ចែម ចំណាន នាយប៉ុស្តិ៍នគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់សៀមរាប បានធ្វើការរាយការណ៍ជូនលោកអធិការ នឹងនគរបាលការិយាល័យគ្រប់គ្រងអាវុធជាតិផ្ទុះនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីធ្វើការរាយការបន្ត ជូនអង្គភាពស៊ីម៉ាក់ ។
មន្ត្រីនៃការិយាល័យគ្រប់គ្រងអាវុធជាតិផ្ទុះ បានអោយដឹងថា គ្រាប់យុទ្ធភណ្ឌនេះ នៅសល់ពីសម័យសង្គ្រាម នៅមិនទាន់ផ្ទុះនៅឡើយទេ ជា ប្រភេទ៨០មីល្លីម៉ែត្រ អាចបង្ករគ្រោះថ្នាក់ដល់បងប្អូនប្រជាពលរដ្ឋ គ្រប់ពេលវេលា ។
គ្រាប់យុទ្ធភណ្ឌនេះ ក្រោយពីមន្ត្រីនគរបាលយើងនិងមន្ត្រីនៃអង្គភាពស៊ីម៉ាក សហការណ៍គ្នាពិនិត្យរួចមក ត្រូវបានមន្ត្រីនៃអង្គភាពស៊ីម៉ាក់ នាំយកទៅកម្ទេចចោលនៅថ្ងៃដដែលនេះផងដែរ ដើម្បីបង្ការកុំអោយមានគ្រោះថ្នាក់ដល់បងប្អូនប្រជាពលរដ្ឋយើង ៕
EmoticonEmoticon